ព្រះវិហារ៖ ព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំជាន់ទី៣ អគាររដ្ឋបាលសាលាខេត្ត ព្រះវិហារ មានរៀបចំពិធីពិធីប្រកាសទទួលស្គាល់ និងបំពេញបន្ថែមសមាសភាពគណៈកម្មការ សាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តព្រះវិហារ ក្រោមអធិបតីភាព លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ គណៈប្រតិភូអមដំណើរ សមាជិកព្រឹទ្ធសភា និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាល ខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត សមាជិកានៃសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភវិឌ្ឍន៍ខេត្តជាច្រើនរូប។ បន្ទាប់ពី អានសេចក្តីសម្រេចទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែម គណៈកម្ម ការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងពិធីប្រគល់សេចក្តីសម្រេចរួចមក លោកជំទាវ សុខា គងពិសី ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត ដែលទើបទទួលបានការ តែងតាំងថ្មី និងតំណាងឲ្យគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានមានមតិប្តេជ្ញាចិត្តយ៉ាងមុតមាំថា ខិតខំអនុវត្តការងារស្របតាមលក្ខន្តិកៈ និងបេសកកម្ម របស់សមាគមន៍, ខិតខំសិក្សា ស្វែងយល់នូវលិខិតបទដ្ឋានគតិយុត្តិ គោលការណ៍ណែនាំពាក់ ព័ន្ធនានា ដើម្បីអភិវឌ្ឍន៍សមត្ថភាពបន្ថែម សម្តៅធានាឲ្យការដឹកនាំ និងការប្រតិបត្តិតួនាទីភារ កិច្ចសម្រេចបានប្រសិទ្ធភាព និងប្រសិទ្ធផល។
មានប្រសាសន៍ នាឱកាសនោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមា គមនារីដើម្បីកម្ពុជា និងអភិវឌ្ឍន៍ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពី សំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិក សមាជិកា ទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការកោតសរសើរដល់ សាខាសមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ចំពោះកិច្ចខិតខំប្រឹងប្រែង លះបង់កម្លាំងនូវ កាយចិត្ត ធនធានថវិកា សម្ភារៈ មធ្យោបាយ និងស្មារតីទទួលខុសត្រូវ ដើម្បីចូលរួមធ្វើការងារ សង្គមនៅតាមមូលដ្ឋាន ដោយមិនខ្លាចនឿយហត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជា ពលរដ្ឋទាំងផ្នែកជីវភាព សុខភាព សតិអារម្មណ៍ និងធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានជំនឿមកលើ រាជរដ្ឋាភិបាល ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានស្នើឲ្យថ្នាក់ដឹកនាំសាខាសមាគមនារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ខេត្ត ត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន តាមលក្ខន្តិកៈ ដែលបាន កំណត់អនុវត្តឱ្យបានជោគជ័យនូវផែនការសកម្មភាពសម្រាប់រយៈពេល៤ឆ្នាំ(២០២០-២០២៣) របស់សមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដើម្បីតម្រង់ទិសទៅដណ្តើមជោគជ័យ ក្នុងការបោះឆ្នោត២០២២-២០២៣។ ត្រូវបន្តផ្សព្វផ្សាយលក្ខន្តិកៈរបស់សមាគមនារី ពង្រីក សមាជិកថ្មី និងបង្កើតអនុសាខាសមាគមនារីស្រុក-ក្រុង និងបណ្តាញសមាគមនារីនៅតាម ស្ថាប័ន មន្ទីរអង្គភាព និងនៅមូលដ្ឋានឃុំ-សង្កាត់ ឱ្យសមស្របតាមបច្ចុប្បន្នភាពរបស់ខេត្ត ។ នៅក្នុងពិធីនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានជូនថវិកាចំនួន ១៣លាន រៀល និង ២.២០០$ ទៅសាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ សម្រាប់ត្រៀមទុកធ្វើសកម្មភាពមនុស្សធម៌ ៕