លោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូ ធ្វើពិធីបួង សុំសេចក្តីសុខនៅប្រសាទចតុមុខក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ

ព្រះវិហារ៖ នាថ្ងៃទី២៣ ខែ វិច្ឆិការ ឆ្នាំ២០២២នេះ លោកជំទាវគតិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រិទ្ឋសភានឹងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រោមឱវ៉ាត នឹងមានការចូលរួម ឯកឧត្តម គីម រិទ្ឋី អភិបាលនៃគណៈអភិបាលខេត្តៈវិហារ ឯកឧត្ដម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការជំវិញខេត្ត បានធ្វើប្រារព្វពិធី បួងសួងសុំសេចក្តីសុខចម្រើនដល់ប្រជាជនកម្ពុជានឹងប្រទេសជាតិទាំងមូល នៅប្រាសាទចតុមុខ និងប្រាសាទព្រះខន័ ដែលមានទីតាំងស្ថិតនៅភូមិតាសែង ឃុំរណៈសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំពិធីនេះត្រូវបានប្រារព្វធ្វើឡើង ក្រោមអធីបតីភាពលោកជំទាវ គតិសង្គហបណ្ឌិតម៉ែន សំអន ក្នងគោលបំណង សុំអោយប្រទេសជាតិមានសុខសន្តិភាព ការអភិវឌ្ឈន៍ រួមទាំងសុំអោយប្រជាជនកម្ពុជានៅទូទាំងប្រទេស ជួបតែសុខចម្រើន.ជៀសផុតពីគ្រោះធម្មជាតិ ត្បិតអីទស្សបារមី ដ៍ខ្លាំងពូកែសក្តិសិទ្ឋស្ថិតនៅតាមថែរក្សាប្រទេសជាតិនឹងប្រជាជនកម្ពុជា អោយមានសេចក្តីសុខនឹងការអភិវឌ្ឈន៍ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី។នៅក្នុងពិធីបូសួងនោះដែរ លោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន បានចែកអំណោចជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់នារដូវវស្សាកន្លងមក ចំនួន៤៧៣គ្រួសារនឹងកងកម្លាំងប្រដាប់ដែលបានអញ្ជើញចូលរួមការពារក្នុងពិធីនោះផងដែរ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *