សាខាសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ ទទួលអង្ករពីសាខាពន្ធដាខេត្តព្រះវិហារចំនួន៣តោនទុកសម្រាប់ធ្វើការងារមនុស្ស

ដោយ៖ស៊ឹម ចរិយា

ព្រះវិហារ÷នារសៀលថ្ងៃ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកវេជ្ជបណ្ឌិតឯកទេស នុត  សុធា ប្រធានសាខាសមាគម​សិស្សនិស្សិតបញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ  បានដឹកនាំសមាជិក សមាជិកា សាខាសមាគម ទៅទទួលអង្ករ ពីលោក អាង សុទ្ធី ប្រធានសាខាពន្ធដារខេត្តព្រះវិហារ ចំនួន ០៣តោន នៅសាខាពន្ធដារខេត្តព្រះវិហារ ដើម្បីតង្កល់ទុកចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើសកម្មភាពមនុស្សធម៌ជូនដល់ពលរដ្ឋក្រីក្រទូទាំងខេត្តព្រះវិហារ។

ក្នុងការប្រគល់និងទទួលនោះដែរ លោកវេជ្ជបណ្ឌិត ប្រធានសមាគមខេត្តបានជូនពរដល់អង្គភាពសាខាពន្ធដាខេត្តនិងប្រគល់លិខិតថ្លែងអំណរគុណរួមនិងពាំនាំប្រសាសន៍សួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំសមាគម ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណអចិន្ត្រៃសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគម ចែកជូនដល់អង្គភាពពន្ធដាខេត្តទាំងមូលផងដែរ៕

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *