កំពង់ធំ៖ នៅថ្ងៃម្សិលមិញនេះមន្ត្រីពង្រឹងការអនុវត្តច្បាប់នៃគម្រោងរ៉េដបូក.សហការកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចុះល្បាតនិងបង្ក្រាបបទល្មើសឈើនៅក្នុងតំបន់គម្រោង.ដោយរឹបអូសបានរណាយន្ត៣គ្រឿង។
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះកម្លាំងសមត្ថកិច្ចគម្រោងរ៉េដបូកទំរីង បានឱ្យដឹងថា ប្រតិបត្តិការខាងលើនេះក្រុមការងារទទួលបានលទ្ធផលដូចខាងក្រោម៖ . នៅតំបន់ត្រពាំងឪឡឹក ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅត្រង់ចំនុច (៥៥៣០៨៣-១៤០៦៧៤៧) ដកហូតបានរណាយន្តចំនួន០១គ្រឿង។
នៅតំបន់អូរអាចម៍ជ្រូក ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅត្រង់ចំណុចនិយាមកា (៥៥៣០៨៤-១៤០៦៧៥០) ដកហូតបានរណាយន្តចំនួន០១គ្រឿង។ នៅតំបន់អូរទឹកថ្លា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅត្រង់ចំណុចនិយាមកា (៥៤៩១៨១-១៤០៥២៤០) ដកហូតបានរណាយន្តចំនួន០១គ្រឿង។បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុកនៅស្នាក់ការ.អូរកំពប់អំបិល។
គួរបញ្ជាក់ផងដែររណាយន្តនេះ គឺជាប្រភពឧបករណ៍ដែលបំផ្លាញព្រៃឈើយ៉ាងវិនាសកម្មផងដែរ ថ្មីៗនេះ មហាជនសង្កេតឃើញថា មន្ត្រីពង្រឹងការអនុវត្តច្បាប់នៃគម្រោងរ៉េដបូកទំរីង សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចុះល្បាតនិងបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិ នៅក្នុងតំបន់គម្រោង បានជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។