បុគ្គលិករោងចក្រស៊ីវ៉ាយថប់ (ខេមបូឌា)ឯកម្នាក់បង្ហោះព័ត៌មានក្លែងក្លាយរឿងឆ្លងជម្ងឺកូវីដ១៩ផ្អើលក្រុងបាវិត

ខេត្តស្វាយរៀង៖មានករណីម្ចាស់គណនីឈ្មោះ Wechat និងគណនីហ្វេសប៊ុកគ្រុបមួយបានបង្ហោះព័ត៌មានមិនពិតពាក់ពន្ធ័និងបញ្ហាខ្លឹមសារដែលបានលើកឡើងថា យោងតាមសាលាក្រុងបាវិតបានជូនដំណឹងថានៅក្រុងបាវិតមានករណីមនុស្ស២ឬ៣នាក់ឆ្លងជម្ងឺកូវីដ១៩ហើយធ្វើឲ្យមានការភ្ញាក់ផ្អើលនិងប្រតិកម្មពីលោកអភិបាលខេត្តស្វាយរៀងចាត់កម្លាំងចុះស្រាវជ្រាវភ្លាមៗនៅព្រឹកថ្ងៃព្រហស្បតិ៍១៤កើតខែផល្គុន ឆ្នាំជូតទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២១លទ្ធផលគឺជាព័ត៌មានក្លែងក្លាយ។បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖ជនបង្ហោះព័ត៌មានក្លែងក្លាយនោះឈ្មោះលី ចាន់នី ភេទប្រុសអាយុ៣១ឆ្នាំជាបុគ្គលិករោងចក្រស៊ី វ៉ាយ ថប់ ខេមបូឌា ឯក មានទីលំនៅភូមិដើមពោធិ ឃុំកណ្តៀងរាយស្រុកស្វាយទាបខេត្តស្វាយរៀង។ប្រភពបន្តទៀតថា៖យោងតាមអនុសាសន៍ណែនាំរបស់ឯកឧត្ដមម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងក្នុងនាមគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តឯកឧត្ដមតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការ តំណាងឯកឧត្ដមអភិបាលខេត្ត បានដឹកនាំក្រុមការងារ និងកម្លាំងជំនាញ សហការជាមួយតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្កា នៅរោងចក្រស៊ី.វ៉ាយ.ថប់ (ខេមបូឌា) ឯ.ក ចុះស្រាវជ្រាវករណីមានគណនីWechat និងគណនីហ្វេកប៊ុកគ្រុប មួយបានបង្ហោះពាក់ព័ន្ធនិងបញ្ហាខ្លឹមសារដែលបានលើកឡើងថា យោងតាមសាលាក្រុងបាវិត បានជូនដំណឹងថា នៅក្រុងបាវិតមានករណីមនុស្ស២ ឬ៣នាក់ ឆ្លងជំងឺកូវីដ១៩ហើយ។ ចំពោះទាក់ទិននិងករណីនេះ គណៈកម្មការកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត សូមជម្រាបជូនដល់ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋបានជ្រាបថា នៅក្នុងភូមិសាស្រ្តក្រុងបាវិត មិនមានការឆ្លងជំងឺកូវីដ១៩ទេគឺមានសភាពស្ងប់ស្ងាត់ធម្មតា មិនដូចដែលបុគ្គលខាងលើបានលើកឡើងនោះទេ។

ដូចច្នេះហើយរដ្ឋបាលខេត្តស្វាយរៀង  សូមបដិសេធចំពោះ  ព័ត៌មាន ក្លែងក្លាយខាងក្រោមនេះ   ដែលផ្សព្វផ្សាយបំពុលសង្គម  សូមសាធារណៈជនកុំមានការយល់ច្រឡំ។ហើយក្រុមការងារឯកឧត្តមតូចប៉ូលីវ៉ា បានឲ្យជនដែលជាម្ចាស់គណីWechat ធ្វើកិច្ចសន្យា និងសារភាពសុំទោសមហាជនជាសាធារណៈប៉ុណ្ណោះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *