ម៉ូតូអគ្គីសនីចំនួន០៤គ្រឿងត្រូវបានលោកជំទាវអភិបាលខេត្តប្រគល់ជូនដល់មន្ត្រីមានកាយសម្បទាពិការភាព ដើម្បីសម្រួលក្នុងការធ្វើដំណើរបំពេញការងារ

ខេត្តប៉ៃលិន ៖​ ដោយមើលឃើញពីភាពលំបាកក្នុងការធ្វើដំណើរ របស់មន្ត្រីសកម្ម ដែលពិការភាព និងមានជីវភាពក្រីក្រខ្វះខាត លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកទឹកចិត្ត ផ្តល់ជូនម៉ូតូអគ្គីសនី ម្នាក់១គ្រឿង ដល់មន្ត្រី៤រូប ដើម្បីជិះក្នុងការធ្វើដំណើរមកបំពេញការងារ ដែលម៉ូតូទាំងនោះមានការចូលរួមឧបត្ថម្ភ ពីឯកឧត្តម សេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន និងលោកឧកញ៉ា ជា គា កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ជាមួយគ្នា​នេះ​ដែរ លោក​ ទុំ សុម​ លោក​ ស៊ុម វ៉ាន់​ លោក​ តែម មឿន និងលោក​ ម៉េង ចិន្តា មានការ​សប្បាយចិត្ត​ររីករាយយ៉ាងខ្លាំង​ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកជំទាវអភិបាលខេត្តប៉ៃលិន​ និងក្រុមការងារដែលតែងតែយកចិត្តទុកដាក់ លើកទឹកចិត្តឧបត្ថម្ភជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងថវិកាជារឿយៗ ជាពិសេសក្នុងឱកាសនេះ លោកជំទាវ ក៏បានផ្តល់ម៉ូតូអគ្គីសនីបន្ថែមទៀត។ ពួកលោកក៍សូមបួងសួងដល់វត្ថុ​ស័ក្តិ​សិទ្ធិ​ ក្នុងលោក ជាពិសេសលោកយាយយ៉ាតសូមជួយថែរក្សាលោកជំទាវ​ និងក្រុមគ្រួសារឱ្យមានសុខភាពល្អអាយុយឺនយូរតទួលបានជោគជ័យគ្រប់ភារកិច្ច៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *