រដ្ឋមន្ត្រី ក្រសួងទេសចរណ៍អំពាវនាវឲ្យពលរដ្ឋថែរក្សាសុខសន្តិភាព ដើម្បីបន្តការរីកចម្រើន លើកស្ទួយជីវភាព និងមានឱកាសធ្វើពិធីបុណ្យកម្សាន្តផ្សេងៗ

កំពង់ធំ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងអំពីតម្លៃសន្តិភាពដែលរាជរដ្ឋាភិបាលខិតខំថែរក្សាការពារសព្វថ្ងៃ និងបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាមរតកសន្តិភាពនេះទាំងអស់គ្នា ដើម្បីបន្តការអភិវឌ្ឍរីកចម្រើន ជំរុញជីវភាពរស់នៅ ព្រមទាំងមានឱកាសរៀបចំពិធីបុណ្យកម្សាន្តផ្សេងៗ។

ការអំពាវនាវយ៉ាងដូច្នេះត្រូវបានធ្វើឡើងនាឱកាសលោក  អញ្ជើញបិទពិធីបុណ្យប្រណាំងទូកនៅខេត្តកំពង់ធំ ដែលរៀបចំឡើង នៅក្នុងពិធីបុណ្យអ៊ុំទូកអកអំបុកសំពះព្រះខែនិងបណ្តែតប្រទីបដែលជាបុណ្យប្រពៃណីជាតិខ្មែររបស់យើង។ប្រព្រឹត្តទៅនៅក្រុងស្ទឹងសែនខេត្តកំពង់ធំដែលមាន ភ្ញៀវទេសចរមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករជាង១០ម៉ឺននាក់។

នាឱកាសនោះ ឯកឧត្តម.រដ្ឋមន្ត្រី បានលើកឡើងថា សន្តិភាពបានផ្តល់ឱកាសឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលញ៉ាំងឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើងជាលំដាប់។

រដ្ឋមន្ត្រីរូបនេះបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាមរតកសន្តិភាពទាំងអស់គ្នា ដើម្បីបន្តការអភិវឌ្ឍរីកចម្រើនសេដ្ឋកិច្ច/សង្គម ជំរុញជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងមានឱកាសរៀបចំពិធីបុណ្យកម្សាន្តនៅក្នុងប្រទេស។

លោកបន្តថា ឆ្នាំនេះព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មិនបានរៀបចំធ្វើនៅរាជធានីភ្នំពេញឡើយ ដោយសាររាជរដ្ឋាភិបាលជាប់រវល់មហាញឹកក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលនានា និងទទួលស្វាគមន៍ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសធំៗមកពីជុំវិញពិភពលោក។ ប៉ុន្តែនៅតាមបណ្តាខេត្តមួយចំនួនដែលនៅជាប់ដងទន្លេ ស្ទឹង ក៏បានរៀបចំពីធីបុណ្យអុំទូកប្រពៃណីដ៏ឱឡារឹក រួមទាំងខេត្តកំពង់ធំនេះផងដែរ។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានបញ្ជាក់ថាចំនួនភ្ញៀវដែលមកទស្សនាកម្សាន្តនៅក្នុងពិធីបុណ្យអ៊ុំទូកឆ្នាំនេះមានចំនួនសរុប១០ម៉ឺន៩០០០នាក់។ក្នុងនោះមានភ្ញៀវបរទេសចំនួន៥៧នាក់ដែលមកទស្សនាពិធីបុណ្យអ៊ុំទូកនិងមកកម្សាន្តនៅតាមរមណីដ្ឋាននៅក្នុងខេត្ត.ក្នុងនោះមន្ទីរបានធ្វើការផ្សព្វផ្សាយខ្លឹមសារអប់រំនិងវិធានការរបស់ក្រសួង.វិធានការ៣ការពារ៣កុំ ជាប្រចាំ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *