ខេត្តព្រះវិហារទទួលបានភ្ញៀវជាងបីពាន់នាក់ក្នុងឱកាស នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក

ព្រះវិហារ៖ ក្នុងរយៈពេល ០៣ ថ្ងៃគិតចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាស នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តព្រះវិហារ ទទួលបាន ភ្ញៀវទេសចរជាតិ និងបរទេស ដែលបានធ្វើដំណើរមកពីគ្រប់ទិសទី បានចូលមកលេងកម្សាន្ត នៅរមណីយដ្ឋានប្រាសាទព្រះវិហារ រមណីយដ្ឋានប្រាសាទកោះកេរ និងរមណីដ្ឋានផ្សេងៗទៀតសរុបចំនួន ៣ ៦៨៩នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន៣៥៩៧នាក់ ភ្ញៀវបរទេស៩២នាក់ផងដែរ។

ដោយឡែកចំពោះសន្តិសុខសណ្តាប់ធ្នាប់ នៅតាមបណ្តារមណីដ្ឋាននានា ក៏ដូចជាស្ថានភាពទូទៅ ក្នុងតំបន់រមណីយដ្ឋានទាំងអស់មានភាពល្អប្រសើរ ដោយមានការចូលរួមសហការគ្នារវាងភ្ញៀវទេសចរ ជាមួយ ភ្នាក់ងារទេសចរ ឆ្មាំ ពលករអនាម័យ នៅទីនោះ បង្កើតអោយមានដំណើរកម្សាន្តក្នុងតំបន់រមណីយដ្ឋានក្នុងទឹកដីខេត្តព្រះវិហារ និងចូលរួមលើកកម្ពស់តម្លៃវប្បធម៌របស់ខ្មែរយើងប្រកបដោយក្តីមោទនៈ៕

 

 

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *