ព្រះវិហារ៖នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិការ ឆ្នាំ២០២២ ឯកឧត្តម ជូ តុងអាន អនុប្រធានក្រុមការងារ ចុះជួយស្រុកជាំក្សាន្ត និងជាប្រធានក្រុមការងារចុះជួយឃុំជាំក្សាន្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្ដម ស្រី ឌឹក អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់កណ្ដាលចុះជួយខេត្ដព្រះវិហារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់កណ្ដាលចុះជួយស្រុកជាំក្សាន្ត បានចូលរួមជាមួយនិងរដ្ឋបាលខេត្តព្រះវិហារចែកអំណោយ ដ៏ថ្លៃ ថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូន ប្រជាពលរដ្ឋ ដែល រងគ្រោះដោយសារ ទឹកជំនន់ ចំនួន៥៥០គ្រួសារ មកពី ឃុំ រំដោះស្រែ ចំនួន ៤០៥ គ្រួសារ មកពីឃុំជាំក្សាន្ត ចំនួន ១៤៥គ្រួសារ ។
អំណោយរួមមាន៖
១.អង្ក២៥គីឡូក្រាម
២.ត្រី ខ ១កេះ
៣.ទឹកសុទ្ធដបធំ១កេះ
៤.មី១កេះតូច
៥.ទឹកត្រី១យួរ
៦.ទឹកស៊ីអ៊ីវ១យួរ
៧.គ្រាប់ត្រប់វែង១កញ្ចប់តូច
៨.គ្រាប់ស្ពៃខៀវ១កញ្ចប់តូច
៩.សាច់ជ្រូកចិញ្ច្រាំចំនួន ១កេះតូចផងដែរ៕