ឯកឧត្ដម កិត្តិសង្គហបណ្ឌិត គន់ គីម គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ នាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងមានជីវភាពខ្វះខាត១២៨៨គ្រួសារក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត

ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំ២០២២នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ នាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងមានជីវភាពខ្វះខាត១២៨៨គ្រួសារក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីជាសម្ដេចមិនបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ក្ដី ក៏ប៉ុន្តែសម្ដេចបានធ្វើការណែនាំដល់រដ្ឋបាលខេត្ត ឱ្យចុះពិនិត្យមើល និងស្វែងរកប្រជា ពលរដ្ឋ ដែលកំពុងតែជួបប្រទះបញ្ហានានាដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ជាដើម ដើម្បីធ្វើការនាំអំណោយមកចែកជូនពួកគាត់ឱ្យបានទាន់ ពេលវេលា។

ឯកឧត្តមបានបញ្ជាក់ថា ការចែកអំណោយសង្រ្គោះបន្ទាន់នេះដែរ មិនបានចែកជូនឱ្យគ្រប់គ្នាទេ ជាបឋមគឺធ្វើការចែកចំពោះតែប្រជាពលរដ្ឋដែលកំពុងខ្វះខាតខ្លាំងជាងគេ និងប្រជាពលរដ្ឋជួបបញ្ហាគ្រោះទឹកជំនន់នាកន្លងមក ហើយនឹងបន្តចែកចូនជាបន្តបន្ទាប់ទៀត។

ឯកឧត្តមក៏សូមឱ្យមានការអធ្យាស្រ័យហើយក៏ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋណាដែលមិនទាន់ធ្វើការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ សូមប្រញាប់ទទួលការចាក់ដូសជំរុញនេះឱ្យបានគ្រប់ៗគ្នា ព្រោះថាជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជានេះ មិនទាន់ផុតរលត់ទៅណាទេ គឺនៅតែបន្តយាយីប្រជាពលរដ្ឋគ្រប់ពេលវេលាដូចនេះ សូមនាំគ្នារួសរាន់ទៅចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាព ឬមណ្ឌលចាក់វ៉ាក់សាំងណាមួយដែលនៅជិតផ្ទះបងប្អូន។

ជាមួយគ្នា ឯកឧត្តមក៍បានអំពាវនាវដល់ពលរដ្ឋនៅក្នុងភូមិបើមានការខ្វះខាត ឬជួបទុក្ខលំបាកគ្រប់បែបយ៉ាងសូមទំនាក់ទំនងទៅមេភូមិ មេឃុំជាបន្ទាន់ ដើម្បើឲ្យបានរាយការណ៍បន្តជូនដល់ក្រុមការងារឱ្យចុះជួយទាន់ពេលវេលា។ ម្យ៉ាងវិញទៀត បើបងប្អូននៅជិតខាងបានដឹងពីអ្នកភូមិដូចគ្នាមានទុក្ខលំបាកក៍សូមរាយការណ៍ជូនបានដូចគ្នាដើម្បីជួយទាន់ពេលវេលា។

សូមបញ្ជាក់ថា ៖ អំណោយដែលនាំមកចែកជូននាពេលនេះក្នុងមួយគ្រួសារៗទទួលបានរួមមាន អង្ករ២៥គីឡូ ទឹកស៊ីអ៊ីវ១យួ ទឹកត្រី១យួ មី១កេះ ទឹកសុទ្ធ១កេះ ត្រីខរ១យួ ឃីត១កញ្ចប់មានគ្រាប់ពូជបន្លែ៦មុខផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *