ខេត្តស្វាយរៀង៖បុរសចំណាស់ម្នាក់បានស្លាប់ក្នុងអណ្តាតភ្លើងនិងសំភារៈជាច្រើនទៀតបានខូចខាតដោយសារគ្រោះអគ្គីភ័យឆាបឆេះផ្ទះដែលបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ករណីគ្រោះអគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង៩ៈ១០នាទី ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ដែលបានកើតឡើងនៅចំណុច ខាងលិចក្លោងទ្វារវត្តស្វាយជ្រំស្ថិតនៅក្នុងភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំខេត្តស្វាយរៀង។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាៈ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំចំនួន៨នាក់ កម្លាំងបញ្ជាការដ្ខានកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរៈសេនីយ៍ទោ ចែវ សុគន្ធ នាយរងសេនាធិការលោក វរៈសេនីយ៍ទោ ម៉ី សុផា នាយរងសេនាធិការខេត្ត
លោក ឆិម សុធា នាយការិយាល័យខេត្តលោក វរៈសេនីយ៍ត្រី កែវ ធី មេបញ្ជាការ មូលដ្ឋាន អាវុធហត្ថ ស្រុកស្វាយជ្រំបាន សហការជាមួយលោកអភិបាលស្រុក និងកម្លាំងស្នងការនគរបាលខេត្ត អធិការនគរបាលស្រុក កម្លាំងផ្នែកសឹករងស្រុក ករណីនេះ បានប្រើប្រាស់រថយន្ត ០៥គ្រឿង ទឹកចំនួន ០៨រថយន្ត ក្នុងនោះកងកម្លាំងបានប្រើប្រាស់រថយន្តស្នងការដ្ឋានខេត្តស្វាយរៀង ០២គ្រឿង, អធិការដ្ឋានស្រុកស្វាយជ្រំ ០១គ្រឿង, អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ០១គ្រឿង និងកងរាជអាវុធហត្ថ ០១គ្រឿងបាញ់ពន្លត់ និងរលត់ទាំងស្រុងនៅម៉ោង ១០:៣០នាទី។ដែលកើតឡើងនៅត្រង់ចំណុចកន្លែងកើតហេតុដែលមានម្ចាស់ផ្ទះឈ្មោះ កៅ យាន ភេទប្រុស អាយុ ៧០ ឆ្នាំ(បានស្លាប់ក្នុងហេតុការណ៍)
ប្រភពដដែលបានឲ្យដឹងទៀតថាៈ សម្ភារ:ខូចខាតរួមមាន÷
-ផ្ទះ០១ខ្នងទំហំ ៧មx៩ម ដំបូលក្បឿងថ្មក្រោម-រថយន្តសាំយ៉ុង ០១គ្រឿង-ប្លង់ដី ១៥ប្លង់-បា្រក់ ១,០០០,០០០រៀល-ប្រាក់ ១,០០០ដុល្លារ-ទូដាក់ខោអាវ ០៤-អត្តសញ្ញាណប័ណ្ណ១
-ក្រែង ៥-សាឡុង១ឈុត-សម្ភារៈប្រើបា្រស់មួយចំនួនទៀតហើយមូលហេតុដែលបង្កឲ្យមានគ្រោះគ្រោះអគ្គិសភ័យខាងលើនេះគឺមូលហេតុឆ្លងចរន្តអគ្គិសនី។