ខេត្តប៉ៃលិន ៖ ទោះបីជាការងារក្នុងរដ្ឋបាលខេត្ត មមាញឹកយ៉ាងណាលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តមិនដែលភ្លេចដឹកនាំ និងចុះមើលក្រុមការងារ រៀបចំម្ហូបអាហារជូនបងប្អូនពលករ ដែលកំពុងស្នាក់នៅធ្វើចត្ថាឡីស័កក្នុងខេត្តប៉ៃលិននោះឡើយ ។ជាក់ស្តែងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចុះពិនិត្យដល់កន្លែងធ្វើម្ហូបអាហារ បាយសម្ល និងព្រមទាំងចុះដល់កន្លែងពលករកំពុងស្នាក់នៅធ្វើចត្តាឡីស័កផងដែរ ។ ការចុះផ្ទាល់ដូចនេះដោយសារតែប្រភពព័ត៍មានបានឱ្យដឹងថា ៖ លោកជំទាវអភិបាលខេត្ត បារម្ភក្រែងក្រុមការងារធ្វើម្ហូបមិនឆ្ងាញ់ វេចខ្ចប់មិនបានល្អ និងបារម្ភដាក់តិច ខ្លាចបងប្អូនពិសាមិនឆ្អែត ។ ពេលចុះដល់ទីតាំងចត្ថាឡីស័ក បងប្អូនពលករបានសុំទឹកក្រូចត្រជាក់ៗ ក៍ចាត់ឱ្យក្រុមការងាររៀបចំចែកជូន រួមទាំងមីកញ្ចប់ ជាអំណោយសម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាអាហារសំរន់ជូនពួកគាត់ផងដែរ ។ប្រភពបន្តថា ក្រៅពីការចុះពិនិត្យខាងលើលោកជំទាវក៍បានឆ្លៀតពេល ចុះទៅពិនិត្យ ការដឹកទំនិញកសិផល ចរាចរណ៍ចេញចូលនៅមាត់ច្រកទ្វារអន្តរជាតិព្រំដែន រវាងប្រទេសកម្ពុជា ថៃ ។ក្នុងនាមលោកជំទាវជាអភិបាលខេត្ត ក៍សូថ្លែងអំណរគុណ ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជា អភិបាលរង កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ បងប្អូនមន្រ្តីរាជការ ជុំវិញខេត្ត កូនៗយុវជន មីងៗ ពូៗ ក្រុមការងារទាំងអស់ដែលបានរួមសាមគ្គីគ្នា ចូលរួមគ្រប់សកម្មភាព ជាមួយរាជរដ្ធាភិបាលដើម្បីទប់ស្កាត់មេរោគកូវីដ-១៩ ដែលកុំឆ្លងរាលដាលនៅក្នុងសហគមន៍ ។លោកជំទាវជូនពរ សូមជូនកុសលផលបុណ្យ ដែរយើងបានសាងរួមគ្នា នាពេលនេះ ទទួលបានដល់គ្រប់ៗគ្នា ៕ ដោយ ៖ នីយ៉ា