ព្រះវិហារ៖ រសៀលថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ មានរៀបចំពិធីចុះកិច្ចសន្យាទិញ-លក់ផលិតផលដំឡូងមីក្រៀម(ស្ងួត) រវៀងសហគមន៏កសិកម្មចំនួន១១ ជាមួយក្រុមហ៊ុន ហង្សហាវេស (Hang Harvest Agriculture) លើបរិមាណប្រមាណ ៥០០០០តោន ដោយមានប្រជាកសិករសហគមន៏ចំនួន ២៧០៤គ្រួសារជាអ្នកផលិត។
ពិធីចុះកិច្ចសន្យាទិញ-លក់នេះ ក៏មានចូលរួមជាអធិបតីក្នុងពិធីកិច្ចសន្យាខាងលើមាន ឯកឧត្តម គីម រិទ្ឋី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ, លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង ពិពិធកម្មកសិកម្មកម្ពុជា (CASDP), លោក គីម លាស់ នាយកក្រុមហ៊ុន Hang Harvest Agriculture, ក្រុមហ៊ុន SBK, មន្រីមន្ទីកសិកម្ម និងក្រុមប្រឹក្សាភិបាលសហគមន៏កសិកម្មជាច្រើនរូបផងដែរ៕