ស្វាមីភរិយាថ្មីក្នុងខេត្តកំពង់ធំ អាចចូលរួមដាំកូនឈើនៅក្នុងសួនអាពាហ៍ពិពាហ៍ស្រុកកំពង់ស្វាយ បាន១ដើម.ចាប់ថ្ងៃនេះទៅ

កំពង់ធំ ៖ឯក​ឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានថ្លែងថា ចាប់ពីពេលនេះតទៅ​សូមគូរស្វាមី ភរិយាថ្មីអាចនាំគ្នាមកដាំកូន​ឈើក្នុងសួន​​អាពាហ៍ពិពាហ៍.ក្នុងភូមិវល្លិ៍យាវ ឃុំត្រពាំង​ឬស្សី ស្រុកកំពង់ស្វាយ ១គូ អាចដាំបាន១ដាំ ដើម្បីរួមគ្នាការពារបរិស្ថានអោយល្អប្រសើរ។

ការថ្លែងនេះនាឱកាស.ឯក​ឧត្តម ងួន រតនៈអភិបាលខេត្ត លោកតិប ញតា នាយ​អធិការដ្ឋានរដ្ឋបាល​ព្រៃឈើខាងជើងបឹងទន្លេសាប លោក​ប៉ែន វណ្ណរិទ្ធប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីពាក់ព័ន្ធ រួមទាំង​គូស្វាមីជាច្រើនរូបចូល​រួមកម្មវិធី ដាំកូនឈើ​ក្នុងសួនអាពាហ៍ពិពាហ៍ខេត្តកំពង់ធំ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ ។

លោក​អភិបាលខេត្តកំពង់ធំបានបន្តថា ការដាំកូនឈើក្នុងសួនខាងលើនេះ​ វាជាការ​ចូលរួមដ៏ល្អសំរាប់មន្ត្រីរាជាការ ដាំកូនឈើសួនអាពាហ៍ពិពាហ៍នៅទីនេះ ថ្ងៃនេះទោះបីជា​យើងមិនបាន​រៀបការ និង​ចុះសំបុត្រអាពាហ៍ពិពាហ៍នៅសាលាឃុំយ៉ាងណាក្តី មុនមកដាំកូនឈើនៅទីនេះយ៉ាងណា​ក៏ដោយ​ ក៏ប៉ុន្តែយើងទាំងអស់គ្នា​សុទ្ធសឹងបាន​រៀប​អាពាហ៍ពិពាហ៍រួមមកហើយ ប៉ុន្តែអ្វីដែលសំខាន់​ គឺយើងបានដាំកូនឈើ ក្នុងនាម​គូរស្វាមី ភរិយាក្នុងសួនខាងលើនេះ​ ។

លោក​បានបន្តថា ថ្ងៃនេះជាថ្ងៃ​ដ៏ល្អសូមឧទ្ទិសអោយ​ព្រឹត្តិការណ៍ដាំកូនឈើនេះឲ្យមានអាយុវែង​ មានន័យថាអោយ​សួនខាងលើនេះ​មានសភាពស្រស់បំព្រង​ជានិច្ច និងចូល​រួម​ថែទាំកូនឈើទាំងអស់នេះអោយបានល្អ​មិនមែនដាំហើយ​ទុកចោលនោះទេ ដាំហើយមកថែទាំងផង ដើម្បីអោយកូនឈើមានការ​លូតលាស់ល្អ​ប្រសើរ​ ប្រៀបបានដូចយើងស្រលាញ់​អាពាហ៍ពិពាហ៍ផងដែរ ។

ទន្ទឹមនោះដែរ​លោក​អភិបាលខេត្តកំពង់ធំបានបញ្ជាក់ថា ព្រៃឈើជាសម្បត្តិធម្មជាតិ ដ៏មានសារៈសំខាន់ ក្នុងការរក្សាបាននូវលំនឹង ដែលមានមុខងារជាច្រើនដូចជា ៖ រក្សានិយ័តកម្មប្រភពទឹក ការពារទីជម្រាល ការពារការហូរច្រោះ ទាក់ទាញទឹកភ្លៀង បន្សុទ្ធខ្យល់អាកាស ផ្ដល់ផលអនុផលព្រៃឈើ សម្រាប់ប្រើប្រាស់ភាសាជីវៈចម្រុះ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ធម្មជាតិអេកូឡូស៊ី វប្បធម៌ និងជាទីជម្រកដ៏សុខសាន្ត ចំពោះសត្វគ្រប់ប្រភេទ ដែលមានជីវិតនៅលើពិភពផែនដីយើងនេះ ។ យ៉ាងណាម៉ិញ ការបាត់បង់ព្រៃឈើវានឹងក្លាយជាបញ្ហាដែលបង្កឱ្យដីបាត់បង់ជីជាតិ និងងាយកើតមានឡើងនូវគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម ។

ជាជាចុងក្រោយ.ឯកឧត្តម.ងួន រតនៈបានសំណូមពរ​ អោយអធិការដ្ឋាន​ខាងជើង​បឹងទន្លេសាប​ ជាទីតាំងអណត្តិគ្រប់គ្រង​រដ្ឋបាលព្រៃឈើ សូម​ចូល​រួមការការពារកូនឈើក្នុងសួននេះអោយបានល្អប្រសើរ ក្នុងនាម​ជាអាជ្ញាធរ​ដែន​ដី ដើម្បីសហកាណ៍​ ។ ទី១ សូម​រៀបចំបន្ថែមទីនេះអោយមាន​សម្បទាន​គ្រប់គ្រាន់ ដើម្បីជាកន្លែងណា​ដែរអាច​យកកូន​ឈើ​ដាំបាន​ ហើយត្រូវមានផ្លូវ​ ជាឡូត៍​រណ្តៅ ដើម្បីកំណត់ចំនួនអោយបានច្បាស់លាស់​ ហើយអាជ្ញាធរជួយជម្រុញ​ឲ្យកូនក្មួយ​ចុះអាពាហ៍ពិពាហ៍ថ្មីមកដាំកូនឈើ​ ។ ទី២ មន្ត្រីរាជការទាំងអស់​ដែលបានរៀបអាពាហ៍ពិពាហ៍រួចហើយដែលមិនទាន់បានដាំ​ អាចជម្រុញក្នុងការដាំកូនឈើនៅទីនេះ​។ ហើយអោយសួននេះប្រែ​រូបរាងអោយបានឆាប់​រហ័ស ​និងមានសភាពស្អាតស្រស់បំព្រង ។ ហើយទំហំដីនៅទីនេះក៏មានទំហំមិនធំប៉ុន្មានទេ ដូច្នេះ​សូមចលនាបន្ថែមទៀតចំពោះ​គូរស្វាមី ភរិយាថ្មី ជាលក្ខណៈក្រុមគ្រួសារ និងឯកជនក្តីសូម​ចូលរួមដាំកូនឈើនៅសួនខាងលើនេះទាំងអស់គ្នា៕ដោយ៖ វឿន រចនា

You might like

Leave a Reply

Your email address will not be published. Required fields are marked *