ម៉ូតូ គោយន្តកន្រ្តៃ រួមនិងសម្ភារប្រើប្រាស់មួយចំនួនត្រូវបានឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ផ្ដល់ជូនដល់ តំបន់ប្រតិបត្ដិការសឹករងព្រះវិហារ

ដោយ៖ សេង ពិសិដ្ឋ

ព្រះវិហារ៖ នៅរសៀលថ្ងៃទី​៣០​ ខែតុលា​ ឆ្នាំ​២០២២​ នៅទីបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងព្រះវិហារ​ ឯកឧត្ដម ឧត្ដមសេនីយទោ ច័ន្ធ សុភត្រ្តា មេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ បានដឹកនាំ មេបញ្ជាការ មេបញ្ជាការង នាយទាហាន​ នាយទាហាន​រង​ និងពលទាហាន បានទទួល​អំណោយ​ដ៏​ថ្លៃថ្លមានម៉ូតូ គោយន្តកន្រ្តៃ រួមនិងសម្ភារប្រើប្រាស់មួយចំនួន របស់​ ឯកឧត្តម​ ឧត្ដម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការ​រង​ នៃកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការ​កងទ័ព​ជើង​គោក​ និង​លោកជំទាវ​ ជូនដល់​ តំបន់ប្រតិបត្ដិការសឹករងព្រះវិហារ​ដើម្បីយកទៅប្រើប្រាស់ក្នុងវិស័យការពារជាតិនិងប្រជាជន ។

ឯកឧត្ដម ឧត្ដមសេនីយទោ ច័ន្ធ សុភត្រ្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានបញ្ជាក់ថា ក្នុងនាមយើងខ្ញុំ​ទាំងអស់ជាកងទ័ពត្រូវតែពុះពារគ្រប់ឧបសគ្គដើម្បីជាតិសាសនា ព្រះមហាក្សត្រ និងការពារដាច់ខេត្តនូវរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្ដេច តេជោ ហ៊ុន សែនជានាយករដ្ឋមន្រ្តី មិនបណ្ដោយអោយក្រុមឧទាមក្រៅច្បាប់មួយណាមកធ្វើការញុះញង់ដល់កងកម្លាំងនិងបំផ្លាញ(សុខសន្តិភាព)របស់ប្រជាជននោះឡើយ។

​ ក្នុងការទទួលសម្ភារៈនោះផងដែរ ឯកឧត្ដម មេបញ្ជាការរួមនិងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរព​ថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​ ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក ​ហ៊ុន​ ម៉ាណែត អគ្គមេបញ្ជាការ​រង​ មេបញ្ជាការ​កងទ័ព​ជើង​គោក​ និងលោកជំទាវ​ ដែលបានផ្ដល់អំណោយដ៍ថ្លៃថ្លា​ ជូនដល់តំបន់ប្រតិបត្ដិការសឹករងព្រះវិហារ​ ដើម្បី​ចែកជូនដល់តាមបណ្ដាអង្គភាព​ ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ​ យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរ​ ឯកឧត្តម​ មេបញ្ជាការ​ កងទ័ព​ជើង​គោក​ និងលោកជំទាវ​ សូមអោយមានសុខភាពល្អ​ កម្លាំង​មាំមួន​ និងជួបតែពុទ្ធពរទាំង​ ៤ប្រការគឺ​ អាយុ​ វណ្ណៈ​ សុខ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *