ព្រះវិហារ៖នៅរសៀលថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ខែតុលា ឆ្នាំ២០២២នេះ ក្រុមផ្នែកព័ត៌មានប្រតិកម្មរហ័ស សាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តព្រះវិហារ លោក សេង ពិសិដ្ឋ ប្រធានផ្នែកព័ត៌មានប្រតិកម្មរហ័សសាខាសមាគម រួមនិងមានការចូលរួមពីលោក ធឺន ឃី ជំនួយការសាខាសមាគមខេត្ត តំណាងលោកវេជ្ជបណ្ឌិតឯកទេស នុត សុធា ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ បានដឹកនាំ សមាជិក សមាជិកា ផ្នែកព័ត៌មានប្រតិកម្មរហ័ស នាំយកអំណោយជាគ្រឿងឧបភោគបរិភោគចែកជូនដល់លោកយាយ លោកតាចំនួន៣គ្រួសារស្ថិតនៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
១.លោកយាយ វង់ សាវ៉ាន អាយុ៧១ឆ្នាំ ២.លោកតា ម៉ៅ សីហាក់ អាយុ៨០ឆ្នាំ លោកយាយ ឆាន់ ឈុនហេង អាយុ៧០ឆ្នាំ ៣.លោកយាយ សុក ស អាយុ៦៨ឆ្នាំ លោក តា ស៊ុំ កែវ អាយុ៧០ឆ្នាំ ដែលលោកយាយ លោកតាទាំង៣គ្រួសារគឺមានការខ្វះខាតការហូបចុកប្រចាំថ្ងៃ។
អំណោយរួមមាន÷១.អង្ករ ២០គីឡូ ២.ទឹកស៊ីអ៊ីវនិងទឹកត្រី ៣.មី ៤.ត្រីខ
សូមបញ្ជាក់ថាអំណោយនេះបានមកពីព្រះគ្រូ សោភ័ណរត្ខិត នាត សុផានិត និងព្រះគ្រូចៅអធិការវត្តប្រាសាទព្រះខ័ន និងជាព្រះអនុប្រធានកិត្តិយស អនុសាខាសមាគម សិស្សនិស្សិតបញ្ញវ័ន្តក្មេងវត្តស្រុកសង្គមថ្មីឧបត្ថមគាំទ្រផងដែរ៕