អាជ្ញាធរខេត្តកំពង់ធំ ចុះសម្អាតផ្លូវជាតិ ក្នុងក្រុងស្ទឹងសែន ចាប់ពីស្ពានត្បូងចាម រហូតដលរូបសំណាកលោកតាអាចារ្យលាក់ ដើម្បីត្រៀមក្នុងពិធីអ៊ុំទូកថ្នាក់ខេត្ត នៅខែវិច្ឆិកា ខាងមុខ

កំពង់ធំ៖  នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២, ឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ ដឹកនាំសម្អាតផ្លូវជាតិ ក្នុងក្រុងស្ទឹងសែន។ ជាមួយគ្នានេះលោកលើកឡើងថា ការរៀបចំសម្អាតនេះ គឺក្រោមការអនុវត្តផ្ទាល់របស់ អាជ្ញាធរក្រុងស្ទឹងសែន រួមជាមួយកម្លាំងនៃស្នងការដ្ឋានខេត្តកំពង់ធំផងដែរ។ ឯកឧត្តម បន្តថា ខេត្តកំពង់ធំ នឹងរៀបចំកម្មវិធីអ៊ុំទូកថ្នាក់ខេត្ត នៅត្រង់ចំណុចស្ពានស្ទឹងសែន ដែលអមដោយសួនច្បារធំ ទូលាយ ដែលមានបរិវេណសួនស្ទឹងសែន សួនសម្តេចតេជោ និងវេរ៉ងដាសាងសង់ថ្មីដោយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដើម្បីបង្ករបរិយាកាស សប្បាយរីករាយ រំសាយទុក្ខកង្វល់ប្រជាពលរដ្ឋទូទៅ ក្រោយពេលគ្រោះទឹកជំនន់បានបញ្ចប់។ តាមការគ្រោងទុក រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំកម្មវិធីអ៊ុំទូកនៅ ពេលថ្ងៃ រីឯពេលយប់ មានដុតកញ្ជ្រូច បង្កោះគោម បណ្តែតប្រទីប និងមានក្រុមតន្រ្តីសម័យរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ប្រគំកំដរ និងរាំលេងកំសាន្តផងដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *