អភិបាលខេត្តកំពង់ធំ.និងក្រុមការងារថ្នាក់ខេត្ត ចុះពិនិត្យទីតាំងផ្ទាល់.ដើម្បីរៀបចំពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ទឹកភ្លៀង

កំពង់ធំ÷ រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យទីតាំងផ្ទាល់ និងដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការផ្ដល់គោលការណ៍បន្ថែម ក្នុងការរៀបចំពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅទីតាំងស្តាតថ្មី ភូមិរូង ឃុំត្រពាំឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

នៅក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្ត ឱ្យក្រុមការងារ និងកងកម្លាំងទាំងបី បានរៀបចំពូជស្រូវ និងស្បៀងច្រកទុកការពារកុំឲ្យត្រូវទឹកភ្លៀង ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលជាអំណោយរបស់សម្ដេចតេជោហ៊ុនសែន ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ គ្រួសារដែលរងគ្រោះដោយទឹកជំនន់ និងមានជីវភាពខ្វះខាតចំនួន៦៨៤៤គ្រួសារ ក្នុងខេត្តកំពង់ធំ។  ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តក្រុមការងារទាំងអស់ ដែលបានសាមគ្គីគ្នា ដើម្បីជញ្ជូនស្បៀងមករៀបចំឱ្យមានសណ្ដាប់ធ្នាប់ ការពារឲ្យមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំខេត្ត ក្នុងការរៀបចំទីកន្លែងប្រកបដោយសុវត្ថិភាពខ្ពស់ និងមានការទទួលខុសត្រូវគ្រប់ពេល។

You might like

Leave a Reply

Your email address will not be published. Required fields are marked *