ចុះប្រតិបត្តិការដកហូតអំភ្លឺឆក់១០គ្រឿងនិងធ្វើកិច្ចសន្យាអប់រំដល់អ្នកដែលធ្លាប់បានប្រព្រឹត្តបទល្មើសឆក់ត្រីជំនួញ៧នាក់

ខេត្តស្វាយរៀង បន្ទាប់ពីពលរដ្ឋបានរាយការណ៍ថានៅភូមិព្រៃចារ ឃុំ ខ្សែត ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង មានអ្នករកស៊ី ឆក់ត្រីខុសច្បាប់នោះក្រោមការយកចិត្តទុកដាក់ពីលោក ហែម សាមុត  អធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍បានដាក់បញ្ជាផ្ទាល់ទៅកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំខ្សែត្រ ចុះប្រតិបត្តិការដកហូតអំភ្លឺឆក់១០គ្រឿង និងណែនាំអ្នកដែលរកស៊ីខុសច្បាប់ចំនួន៧នាក់ នាក់ ដែលប្រកបមុខរបររកស៊ីឆក់ត្រីខុសច្បាប់។  ការចុះប្រតិបត្តិការចុះដកហូតនិងអប់រំនេះដឹកនាំដោយលោកវរសេនីយ៍ទោ ពេជ្រ ថាវី អធិការរងនគរបាលស្រុកកំពង់រោទិ៍ បានចុះដល់មូលដ្ឋានភូមិ ព្រៃចារ ឃុំ ខ្សែត្រ ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង ធ្វើការដកអំភ្លីឆក់ត្រីតាមខ្នងផ្ទះនិងធ្វើកិច្ចសន្យាអប់រំដល់អ្នកដែលធ្លាប់បានប្រព្រឹត្តបទល្មើសនេសាទឆក់ត្រីជាលទ្ធផលដកហូតបានអំភ្លីឆក់ជំនូន ១០ គ្រឿងនិងធ្វើកិច្ចសន្យាអប់រំដល់អ្នកដែលធ្លាប់បានប្រព្រឹត្តបទល្មើសឆក់ត្រីជំនួញ ៧នាក់។

សរុបបានធ្វើកិច្ចសន្យាអប់រំ ១៧នាក់បច្ចុប្បន្នអំភ្លីឆក់ដែលជាវត្ថុតាងបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្សែត្រ រងចាំថ្នាក់ដឹកនាំធ្វើការដុតបំផ្លាញចោលនាថ្ងៃខាងមុខ។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *