សាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ បានចូលរួមដង្ហែអង្គកឋិនទានសាមគ្គីទៅវេប្រគេនព្រះសង្សនៅវត្តប្រាសាទព្រះខ័ក្ខ ស្រុកសង្គមថ្មី

ដោយ៖ ស៊ឹម ចរិយា

ព្រះវិហារ÷នៅថ្ងៃអាទិត្យ ១៣ រោជ ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃ២៣ ខែតុលា ឆ្នាំ២០២២ សាខាសមាគមសិស្សនិស្សិតបញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ បានរួមមតិជាឯកឆ័ន ធ្វើអង្គកឋិនទានសាមគ្គីចូលរួមដង្ហែទៅប្រគេនព្រះសង្សគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តប្រាសាទព្រះខ័ន្ត ស្ថិតនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

ពិធីបុណ្យកឋិនទានសាមគ្គីនេះ បានដឹកនាំធ្វើឡើងដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការងកងពលធំអន្តរាគមនលេខ៣ ប្រចាំទឹសទី១ប្រាសាទព្រះវិហារនិងជាទីប្រឹក្សាសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ រួមនិង លោកវេជ្ជបណ្ឌិត ឯកទេស នុត សុធា ប្រធានសាខាសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ និងមានការចូលរួមពី សមាជិក សមាជិកា សាខាសមាគមខេត្តផងដែរ។

ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ជូ តុង អាន ទីប្រឹក្សាសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ បានមានប្រសាសនលើកឡើងជូនពុកម៉ែបងប្អូនពុទ្ធបរិសទ្ធ ថា ដោយសារតែប្រទេសមានសុខសន្តិភាព ដែលមានប្រមុខដឹកនាំដ៏ល្អប៉ិនប្រសព្វ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើអោយផ្នែកពុទ្ធចក្រ អាណាចក្រមានការរីកចម្រើន និងផ្ដល់សន្តិភាព សុវត្តិភាពដល់បងប្អូនពុកម៉ែទាំងអស់មានឱកាសបានធ្វើបុណ្យធ្វើទានគ្រប់ៗគ្នា។

ទន្ទឹមក្នុងពិធីបុណ្យកឋិនទាននោះដែរ ឯកឧត្ដម ទីប្រឹក្សាសាខាសមាគមខេត្ត បានពាំនាំប្រសាសនផ្ដាំផ្ញើរសួសុខទុក ពីថ្នាក់ដឹកនាំសមាគម មានឯកឧត្ដម ហ៊ុន ម៉ានិត ប្រធានគណៈអច្ចិត្រៃយ៏សមាគម  ឯកឧត្ដម មិញ បានកុសល ប្រធានសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ចែកជូនដល់ក្នុងអង្គពីធីបុណ្យនេះព្រមទាំងបានចែកជូនសារ៉ុង ក្រម៉ា ដល់លោកតា លោកយាយចំនួន២០០នាក់ដែលបានមកពី ព្រះសោភ័ណរត្ខិត នាត សុផានិត ជាព្រះគ្រូចៅអធិការវត្តប្រាសាទព្រះខ័ន និងជាព្រះអនុប្រធានកិត្តិយសសាខាសមាគមខេត្តផងដែរ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *