អភិបាលរងខេត្តស្វាយរៀងបន្តចុះត្រួតពិនិត្យទីតាំងល្បែងសុីសងចំនួន ៣ទីតាំងក្នុងសង្កាត់ព្រៃអង្គុញក្រុងបាវិត

ខេត្តស្វាយរៀង៖នៅរសៀរថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះឯកឧត្ដម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានបន្តដឹកនាំកំលាំងចម្រុះចុះធ្វើការត្រួតពិនិត្យទីតាំងល្បែងសុីសងចំនួន ៣ទីតាំងស្ថិតក្នុងសង្កាត់ព្រៃអង្គុញក្រុងបាវិតខេត្តស្វាយរៀង ។  អញ្ជើញចូលរួមនៅក្នុងកិច្ចប្រតិបត្តិការនេះដែររួមមានលោក វណ្ណ សុមុន្នី. លោក រ៉េត រក្សា អភិបាលរងក្រុងបាវិតតំណាងលោក លឹម សៀងហេង អភិបាលក្រុង បាននិងមានការចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំងបីលោកស្រីចៅសង្កាត់រងសង្កាត់ព្រៃអង្គុញផងដែរ ។

-ទីតាំងទី១ នៅផ្ទះលោក ប្លង់ សាលី ស្ថិតនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញក្រោយត្រួតពិនិត្យឃើញថាគ្មានសកម្មភាពលេងល្បែងសុីសងទេ ក្រុមការងារក៏បានណែនាំបន្ថែមទដល់ម្ចាស់ទីតាំងខាងលើកុំអោយមានលួចលាក់បើកឡើងវិញព្រោះវាជាល្បែងដែរខុសច្បាប់ ។

-ទីតាំងទី២ នៅផ្ទះលោក កែវ សុខា ស្ថិតនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ពុំឃើញមានការលេងល្បែងនោះទេ  ក្រុមការងារក៏បានណែនាំកុំអោយបើកលេងល្បែងបន្តទៀតហើយក៏បានធ្វើការណែនាំម្ចាស់ទីតាំងប្រសិនបើនៅបើកទីតាំងអោយលេងល្បែងទៀតក្រុមការងារនឹងធ្វើទៅតាមច្បាប់។

-ទីតាំងទី៣ គឺឈ្មោះ ប្រាក់ យ៉េន ស្ថិតនៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រោយត្រួតពិនិត្យឃើញថាគ្មានសកម្មភាពលេងល្បែងសុីសងទេ ក្រុមការងារក៏បានណែនាំបន្ថែមដល់ម្ចាស់ទីតាំងខាងលើកុំអោយមានលួចលាក់បើកឡើងវិញព្រោះវាជាល្បែងដែរខុសច្បាប់ ។ ឯកឧត្ដម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរក្រុងបាវិតនិងកងកម្លាំងត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនិងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់ជាទីបំផុត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *