ឯកឧត្ដម អុិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំងរួមនិងក្រុមការងារ អញ្ជេីញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាលរដ្ឋរងគ្រោះដោយជំនន់ទឹកទន្លេក្នុងភូមិដំណាក់រាជ

កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្ដម អុិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ ឆ្នាំងបានដឹកនាំក្រុមការងារមន្ត្រីបំរើការនៅក្នុងស្ថាបន័អយ្យការខេត្តកំពង់ឆ្នាំង លោក ផល សុភាព អភិបាលរងស្រុកបរិបូណ៌ អាជ្ញាធរ មូលដ្ឋាន និងកង កម្លាំងទាំងបីប្រភេទ អញ្ជេីញចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកទន្លេ ចំនួន២០គ្រួសារ នៅភូមិដំណាក់រាជ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកានោះផងដែរ ឯកឧត្តម អុិត សុធា បានធ្វេីការសំណេះ សំណានិងសួរសុខទុក្ខប្រជាពលរដ្ឋ ទាំងអស់ដោយមនោ សញ្ជេតនាស្រឡាញ់រាប់អាន ជាមួយគ្នាឯកឧត្តម បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច ហ៊ុន សែនជានាយករដ្ឋមន្រ្តីបានធ្វើឱ្យមាន ការរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យនិងធ្វើឱ្យប្រជាពល រដ្ឋទទួលបាននូវជីវភាពធូរធា និងជៀសផុតពីជំងឺកូវីដ មានសុខភាពរឹងមាំ ពិសេសពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងទទួលបាន ការចាក់វ៉ាក់សាំងដូសនៅក្នុងមូលដ្ឋានស្ទើរគ្រប់ក្រុមគ្រួសារ នេះក៏ដោយសារតែការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចខិតខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឲ្យជៀសផុតពីការឆ្លងរាលដាលជំងឺដ៏កាចសាហាវមួយនេះ ដោយមិនប្រកាន់និន្នាការនយោបាយ ឬជនបរទេសនោះឡើយ សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសបានគិតគូរពីប្រទេសជាតិ គិតគូរពីប្រជាជន ធ្វើយ៉ាងណាឲ្យប្រទេសរួចផុតពីភាពក្រីក្រ ប្រជាជនមានភាពសម្បូរសប្បាយរុងរឿង មានការរីកចម្រើន និងមានជីវភាពធូរធា រក្សាបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ដែលប្រកបដោយគតិ បណ្ឌិត ខ្ពង់ខ្ពស់ មានបេះដូងប្រកាន់ភាពសច្ចយុត្តិធម៌ចំពោះជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា តួយ៉ាងដូចជា មេធាវីបារាំងការពារក្តីរឿងបរិហាកេរ្តិ៍ ចេញសេចក្តីប្រកាសព័ត៌មានបង្ហាញការ សម្រេចរបស់តុលាការបារាំង បានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញពីការសម្រេចរបស់តុលាការបារាំង ដោយអះអាងថា អ្វីដែលលើកឡើងដោយ សម រង្ស៉ី មិនមានការពិតនោះឡើយ តុលាការកត់សម្គាល់ថា ជនជាប់ចោទ សម រង្ស៉ី មិនបានផ្តល់នូវការបញ្ជាក់ ឬកោសល្យ វិច័យណាមួយឱ្យបានច្បាស់ នាពេលសវនាការនោះទេ។ជាមួយគ្នានេះ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ប្រឆាំងដាច់ខាត និងថ្កោលទោសដាច់អហង្ការចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិតជំនាន់ប្រឆាំងរាជរដ្ឋាភិ បាលស្របច្បាប់ ដែលបានចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មី តាមរយៈឃ្លីបវីដេអូនានា ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលឆ្នាំ២០២៣និងបានញុះញង់កងកម្លាំងប្រដាប់អាវុធឲ្យធ្វើការបះបោរ ព្រមទាំងបានប្រមាថដោយអសីលធម៌ចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិ ភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

ឯកឧត្ដម អុិត សុធា បានថ្លែងទៀតថា នៅ ថ្ងៃអាទិត្យទី ២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ប្រជាពលរដ្ឋមានអាយុគ្រប់បោះឆ្នោតអាយុចាប់ពី១៨ឆ្នាំ មានសិទ្ធិចូលរួមបោះឆ្នោតបាននៅតាមមូលដ្ឋានរបស់ខ្លួនដែលមានសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗត្រូវបំពេញ។ ដូចនេះប្រជាពលរដ្ឋទាំងអស់ដែលមានអាយុគ្រប់បោះឆ្នោត ត្រូវទៅពិនិត្យមេីលឈ្មោះក្នុងបញ្ជីបោះឆ្នោត និងទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដោយត្រៀមឯកសារមួយចំនួនដែលត្រូវយកទៅចូលរួមធ្វើការបោះឆ្នោត ដូចជា ប័ណ្ណព័ត៌មានបោះឆ្នោត និងអត្តសញ្ញាណប័ណ្ណ ប្រសិនបើប្រជាពលរដ្ឋណាមិនទាន់មានប័ណ្ណបោះឆ្នោត ត្រូវទាក់ទងមេភូមិ មេឃុំក្នុងមូលដ្ឋានរបស់ខ្លួន ។សូមបញ្ជាក់ផងដែរថា អំណោយដែលនាំយកទៅចែកជូនប្រជាពលរដ្ឋនាពេលនេះមាន អង្ករ មី ទឹកត្រី ទឹកសុីអីវ ត្រីខ ទឹកផ្លែឈើគ្រប់មុខនិងថវិការមួយចំនួន ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *