កម្លាំងនគរបាលខេត្ដស្វាយរៀង បង្ក្រាបជនជាតិវៀតណាម ចំនួន ០៧នាក់ លួចចូលមកនេសាទត្រីដោយខុសច្បាប់ក្នុងទឹកដីកម្ពុជា

ខេត្តស្វាយរៀង៖នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២  កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ បានទទួលព័ត៌មានពីប្រជាការពារ នៅភូមិពោធិតារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងថាមានប្រជាពលរដ្ឋវៀតណាមលួចឆ្លងដែនមកនេសាទត្រី(ដាក់មង)នៅក្នុងទឹកព្រែក ស្ថិតនៅភូមិពោធិតារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ  គិតពីព្រំដែនកម្ពុជា -វៀតណាម មកដល់ទីតាំងចំងាយប្រហែល ៨,០០០ម៉ែត្រ ។

ក្រោយពីទទួលបានព័ត៌មាន និងដោយមានការចង្អុល ដឹកនាំពីលោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរ: ស្នងការនគរបាលបាលខេត្តស្វាយរៀង កម្លាំងជំនាញស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ស្រែបារាំង និងកម្លាំងប្រជាការពារ បានចេញប្រតិបត្តិការបង្ក្រាបករណីប្រជាពលរដ្ឋវៀតណាម ឆ្លងដែនដោយខុសច្បាប់ចូលមកនេសាទ ក្នុងទឹកដីកម្ពុជា បាន ចំនួន ០៧នាក់ ស្រី ០៣នាក់ និង បានដកហូតវត្ថុតាងរួមមាន៖ ទូកម៉ាសុីនចំនួន ០៤ គ្រឿង ( ទូកជ័រចំនួន៣ គ្រឿង  ទូកឈើចំនួន១ គ្រឿង ) និង ឧបករណ៍នេសាទ(មង) ចំនួន ៤២ដៃ ។បច្ចុប្បន្ន វត្ថុតាងត្រូវបានដកហូតរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ រីឯជនល្មើសជនជាតិវៀតណាមទាំង ០៧នាក់ បានធ្វើកិច្ចសន្យាអប់រំ និងប្រគល់ជូនមន្ត្រីជលផលខេត្ត ធ្វើការផាកពិន័យតាមច្បាប់ ។

សូមអរគុណ ចំពោះបងប្អូន ប្រជាពលរដ្ឋ ដែលតែងតែជួយសហការល្អតាមរយៈការផ្តល់ព័ត៌មានមកអោយសមត្ថកិច្ច ធ្វើឲ្យប្រតិបត្តិការបង្ក្រាបបទល្មើសនានា ទទួលបានជោគជ័យ និងមានប្រសិទ្ធិភាពខ្ពស់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *