ផ្លូវក្រាលគ្រោះក្រហម១ខ្សែដែលតភ្ជាប់ពីឃុំរណសិរ្សស្រុកសង្គមថ្មីខេត្តព្រះវិហារទៅស្រុកស្ទូងខេត្តកំពង់ធំត្រូវបានទឹកជំនន់ទឹកភ្លៀងហូដាច់ខូចខាតទាំងស្រុងជិត៣០០ម៉ែត្រ

ដោយ៖ស៊ឹម ចរិយា

ព្រះវិហារ៖ នៅព្រឹក ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២២ រដ្ឋបាលឃុំរណសិរ្ស រួមនិងព្រះសង្ឃ បានដឹកនាំកម្លាំងសាមគ្គី មានកម្លាំងទាំងបីប្រជាការពារ ប្រជាពលរដ្ឋ ចំណុះឱ្យឃុំរណសិរ្ស បានចុះសាសង់ស្ពានឈើ សម្រាប់ដល់ការធ្វើដំណើរឆ្លងកាត់រវៀងពីខេត្តព្រះវិហារ ភ្ជាប់ទៅនិងខាងខេត្តកំពង់ធំ មានប្រវែងចំនួនជិត៣០០ម៉ែត្របានខូចខាតទាំងស្រុងដែលធ្វើដំណើរទៅមកមិនបាន។

ក្នុងការចុះប្រតិបត្តការសាសង់ស្ពានឈើនេះផងដែរ ដឹកនាំផ្ទាល់ដោយ លោក គុណ សាវុទ្ធិ មេឃុំរណសិរ្ស លោកអ៊ួន តោន មេប៉ុស្តិឃុំ រណសិរ្ស  ព្រះគ្រូចៅអធិការវត្តប្រាសាទព្រះ ខ័ន និងចូលរួមពីប្រជាពលរដ្ឋតាមភូមិចំណុះក្នុងឃុំរណសិរ្សជាច្រើននាក់ផងដែរ។

ព្រះគ្រូ សោភ័ណរត្ខិត នាត សុផានិត ព្រះរាជាគណៈ គណៈមហានិកាយ និង ជាព្រះវិន័យធរសាលាអនុគណស្រុកសង្គមថ្មី និងព្រះគ្រូចៅអធិការវត្តប្រាសាទព្រះខ័ន និងជាព្រះអនុប្រធានកិត្តិយស អនុសាខាសមាគម សិស្សនិស្សិតបញ្ញវ័ន្តក្មេងវត្តស្រុកសង្គមថ្មី បានជួយឧបត្ថម្ភគាំទ្រផ្ទត់ផ្គង់នូវស្បឿងអាហារហូបចុក មួយថ្ងៃ៣ពេល ចំនួនពីរថ្ងៃ ដល់បងប្អូនក្នុងការសាងសង់ស្ពានជូនប្រជាពលរដ្ឋក្នុងទឹកដីឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារនេះផងដែរ។

ព្រះគ្រូ ចៅអធិការវត្តប្រាសាទព្រះខ័ន ព្រះសោភ័ណរត្ខិត នាត សុផានិត បានមានសង្ឃដីការថា ទាំងនេះគឺជាកម្លាំងសាមគ្គីរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការសាងសង់ស្ពានតាមតំបន់ដែលត្រូវទឹកហូរផ្តាច់ផ្លូវដោយសារទឹកជំនន់ទឹកភ្លៀង ហេតុនេះហើយដើម្បីសម្រួលដល់ការធ្វើដំណើរបណ្ដោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋពីខេត្តព្រះវិហារទៅខេត្តកំពង់ធំ ឆ្លងកាត់តាមស្រុកសង្គមថ្មីទៅស្រុកស្ទូងខេត្តកំពង់ធំនេះឯង៕

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *