ខេត្តកំពង់ឆ្នាំងះ ជនសង្សយ័៤នាក់រួមនិងវត្ថុតាងថ្នាំញៀន១៦កញ្ចប់តនរូវបានសមត្ថកិច្ចធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ។ កិច្ចប្រតិបត្តការ បង្ក្រាបករណី:រក្សាទុក.សមគំនិត.ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង២និង៣០នាទីថ្ងៃទី១៨គម្ភះ២០២១នៅចំណុចនៅក្នុង.ភូមិសុបិន.ឃុំពានី.ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ នៅក្នុងករណីបង្ក្រាបខាងលើនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្សយ័
មាន ១ ឈ្មោះ គង់.សំបូ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ:មិនពិត រស់នៅភូមិសុបិន ឃុំពារនី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ទី២ ឈ្មោះ ចិន.ប៊ុនធឿន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ:កម្មកររោងចក្រ រស់នៅភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ៣ ឈ្មោះ ឃឿន.ចន្ធូ ភេទស្រីអាយុ ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ:កម្មករលាងម៉ូតូ រស់នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ទី៤.ឈ្មោះ វ៉េង.ចាន់ធឿន ភេទប្រុស អាយុ ២១ឆ្នាំជនជាតិខ្មែរ មុខរបរ:ចិញ្ចឹមចង្រិត រស់នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្រោយការឃាត់ខ្លួនជនសង្សយ័ខាងលើនេះសមត្ថកិច្ចបានរាយការជូនលោកស្នងការនគបាលខេត្តនិងសុំកសរអនុញ្ញាតពីព្រះរាជអាជ្ញាផងដែរ ។នៅក្នុងករណីបង្ក្រាបខាងលើនេះសមត្ថកិច្ចដកហូតវត្ថុតាង:ថ្នាំញៀនចំនួន ១៦កញ្ចប់=(៩៩,១២g),ទូរសព្ឌ័ ០២គ្រឿង.ម៉ូតូ ០១គ្រឿង.ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង.ដាវ ០១ដើម.រួមនិងសម្ភារ:វេចខ្ចប់ និងឧបករណ៍ជក់មួយចំនួនផងដែរ។
បច្ចប្បន៍ជនសង្សយ័ទាំង៤នាក់រួមនិងវត្ថុតាងខាងលើនេះត្រូវបានសមត្ថកិច្ចក៍សាងសុំណុំរឿងបញ្ជូនបន្តទៅសាលាតំបូងខេត្តចាត់ការតាមនិតិវិធីផងដែរ ៕ដោយសុក្ខារិន