ថវិកាបេឡាមរណៈសង្រ្គោះចំនួន៤,០០០,០០០៛ ត្រូវបានសមាគមនអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារនាំយកប្រគល់ គ្រួសារសពអតីតយុទ្ធជន

 

ព្រះវិហារៈ នៅល្ងាចថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក លាស់ ណាម មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា អនុប្រធានសមាគមន អតីតយុទ្ធជនកម្ពុជាខេត្ត តំណាងអោយ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា ប្រធានសមាគមន  បានដឹកនាំ ក្រុមការងារ សមាគមនខេត្ត រួមជាមួយ ប្រធានសាខា ស្រុក  និងអាជ្ញាធរមូលដ្ឋាន បាននាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន ៤,០០០,០០០៛ ទៅផ្ដល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនដែល បានទទួលមរណៈភាព នៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២១កន្លងទៅ នៅភូមិសែនរុងរឿងមួយ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

សពដែលទទួលបានថវិកាបេឡាមរណៈសង្រ្គោះ មានឈ្មោះ លេង យូច្រៃ ភេទប្រុស អាយុ៦៣ឆ្នាំ ជាជនពិការ និងជា សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ  ក្នុងការប្រគល់ថវិការនោះផងដែរលោកវរសេនីយ៍ឯក លាស់ ណាម បានពាំនាំប្រសាសនផ្ដាំផ្ញើរសួសុខទុក្ខនិងចូលរួមរំលែកទុក្ខដគ្រៀមក្រំពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់សមាគមនអតីតយុទ្ធជនកម្ពុជាជូនដល់ក្រុមគ្រួសារសពផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *