សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន កំពង់ចកហាត់សមត្រៀមរាំ (រាំវង់ រាំសារ៉ាវ៉ាន់) ដោយសម្លៀកបំពាក់ប្រពៃណីបែបបុរាណ ហូល ផាមួង ដើម្បីត្រៀមរាំអបអរសាទរ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ក្នុងបរិវេណ វត្តលក្ខរាជា ស្ថិតនៅក្នុងស្រុករំដួល

ខេត្តស្វាយរៀង៖នៅរសៀលថ្ងៃអង្គារ ៣រោច ខែភទ្របទ  ឆ្នាំខាល  ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣  ខែកញ្ញា ឆ្នាំ២០២២លោក តូច ប៉ូលីវ៉ា អនុប្រធាន សសយកខេត្ត តំណាងលោក ឌី វិជ្ជា ប្រធានសសយកខេត្ត ដោយមានការចូលរួមពីលោក ហែម ស៊ីណា អភិបាល នៃគណៈអភិបាលស្រុករំដួល លោកអភិបាលរងស្រុក លោក អ៉ឹម មេសា ប្រធានអង្គភាពរដ្ឋាករទឹក លោកប្រធានការិយាល័យ អប់រំ យុវជន និង កីឡាស្រុក លោកនាយកវិទ្យាល័យ ហ៊ុន សែន កំពង់ចក លោកគ្រូ អ្នកគ្រូ ព្រះចៅអធិការវត្តល័ក្ខរាជា បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន កំពង់ចក ដែលកំពុងហាត់សមត្រៀមរាំ (រាំវង់ រាំសារ៉ាវ៉ាន់) ដោយសម្លៀកបំពាក់ប្រពៃណីបែបបុរាណ ហូល ផាមួង ដើម្បីត្រៀមរាំអបអរសាទរ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងជូនបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទបានទស្សនា ក្នុងបរិវេណ វត្តលក្ខរាជា ស្ថិតនៅក្នុងស្រុករំដួល ខេត្តស្វាយរៀង ។

ក្នុងឱកាសនោះ លោក តូច ប៉ូលីវ៉ា បានសម្តែងការនូវកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ ដែលមានគំនិតផ្តួចផ្តើមរៀបចំកម្មវិធីនេះឡើង ក៏ដូចជា សិស្សានុសិស្សទាំងអស់ដែលមានគំនិតស្រឡាញ់ ថែរក្សា លើកស្ទួយ នូវប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរយើង ។ បន្ថែមលើសពីនេះដែល លោក ក៏បានសំណូមពរ និងលើកទឹកចិត្ត ដល់ លោកគ្រូ អ្នកគ្រូ ក៏ដូចជា សិស្សានុសិស្ស ឱ្យខិតខំប្រឹងប្រែងបន្តហ្វឹកហាត់បន្ថែមទៀត និងកែប្រែចំណុចខ្វះខាត បំពេញមកវិញនូវចំណុចល្អ ដើម្បីឱ្យកាន់តែមានភាពប្រសើរបន្ថែមជាងនេះ ក្នុងវេលានោះដែរ លោក ក៏បានឧបត្ថម្ភទឹកបរិសុទ្ធចំនួន ២០០ កេស ដល់សិស្សានុសិស្សដែកកំពុងហ្វឹកហាត់រាំនេះថែមទៀតផង។ ជាមួយគ្នានេះ លោក ក៏បានណែនាំឱ្យប្អូនៗ សិស្សានុសិស្ស ឱ្យខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង កសាងសមត្ថភាព ប្រកបដោយគុណភាព ដើម្បីរួមចំណែកជួយអភិវឌ្ឍសង្គមជាតិ ឱ្យកាន់តែមានភាពរីកចម្រើនបន្តទៅមុខទៀត ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *