កណ្តាល ៖ ជនសង្ស័យម្នាក់ចំណោម៣នាក់ត្រូវប៉ូលិសចាប់ខ្លួន នាថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៣និង៤០នាទីទៀបភ្លឺ នៅចំណុចឃ្លាំងទុកសម្ភាររបស់ជនរងគ្រោះ ភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះអុឹម វិសាល ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ។
ចំណែកជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះហៀង ផាន់ណា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន),២-ឈ្មោះ ឈឹម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងងតាខ្មៅ ខេត្តកណ្តាល, មុខរបរ:មិនពិតប្រាកដ(គេចខ្លួន)និង៣-ឈ្មោះ មីនា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ,មុខរបរ:មិនពិតប្រាកដ(គេចខ្លួន)។
វត្ថុតាងចាប់យក ១-ម៉ូតូ១គ្រឿងម៉ាកCity100កូរ៉េពណ៌ក្រហមពាក់ផ្លាកលេខ1E.0773មានសណ្តោងរ៉ឺម៉ក ជារបស់ជនសង្ស័យ និង ២-ម៉ាស៊ីនភ្លេីងមួយគ្រឿងម៉ាកDENYOពណ៌ស្លាទុំ ជារបស់ជនរងគ្រោះ។
សមត្ថកិច្ចបន្តថា នៅវេលាកេីតហេតុខាងលេី ក្រុមជនសង្ស័យបានជិះម៉ូតូមានសណ្តោងរ៉ឺម៉កទៅធ្វេីសកម្មភាពលួចម៉ាស៊ីនភ្លេីងចំនួន១គ្រឿងរបស់ជនរងគ្រោះដែលបានទុកនៅក្នុងឃ្លាំងស្ថិតក្នុងភូមិលេខ១(ក) សង្កាត់ស្វាយរលំ លេីកលេីរ៉ឺម៉កបម្រុងបេីកចេញ ។
ភ្លាមនោះជនរងគ្រោះបានមកទាន់ក៏ចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ដូចខាងលេីរួមទាំងវត្ថុតាង ,ចំណែកឯជនសង្ស័យពីរនាក់ទៀតបានរត់គេចខ្លួនអស់ បន្ទាប់មកជនរងគ្រោះបានរាយការណ៍ជូនប៉ូលិសប៉ុស្តិ៍ស្វាយរលំដេីម្បីអោយមកទទួលជនសង្ស័យយកទៅសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធី៕ដោយ ភាវុន