សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តព្រះវិហារចូលរួមកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការ ផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីរបោះឆ្នោតផ្លូវការសម្រាប់បម្រើអោយការពិនិត្យបញ្ជីរឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២

ព្រះវិហារ÷ នាព្រឹកថ្ងៃ ពុធ ៤រោជខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០២២នេះ ក្រុមការងារផ្នែកព័ត៌មានប្រតិកម្មរហ័សសាខាសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តព្រះវិហារ លោកស្រី ស៊ឹម ចរិយា អនុប្រធានក្រុមការងាព័ត៌មានប្រតិកម្មរហ័សសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ តំណាងលោក វេជ្ជបណ្ឌិតឯកទេស នុត សុធា ប្រធានសាខាសមាគម បានចូលរួមកិច្ចប្រជុំ”ផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីរបោះឆ្នោតផ្លូវការសម្រាប់បម្រើអោយការពិនិត្យបញ្ជីរឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២”ក្រោមអធិបតីភាព ឯកឧត្តម សុខ សាន់ដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ លោក ជោ ម៉ាប់ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះវិហារ។

នាឱកាសនោះដែរឯកឧត្តម សុខ សាន់ដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារបានថ្លែងលើកឡើង៥ចំនុចដូចខាងក្រោម

១.ស្នើរសុំអោយ អាជ្ញាធរភូមិឃុំ ជួយជម្រុញអោយបងប្អូនប្រជាពលរដ្ឋទៅពិនិត្យនិងចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា។

២.ចំពោះនគរបាលអត្តសញ្ញាណកម្មសូមអោយជួយពន្លឿនក្នុងការធ្វើអត្តសញ្ញាណបណ្ណអោយបងប្អូនប្រជាពលរដ្ឋអោយបានឆាប់បំផុត។

៣.សូមអោយកងកម្លាំងទាំងអស់ជួយថែរក្សាសណ្តាប់ធ្នាប់នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត

៤.សូមអោយអាជ្ញាធរធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបានទូលំទូលាយស្តីពីការពិនិត្យនិងចុះឈ្មោះបោះឆ្នោត

៥.សូមបន្តផ្តល់លិខិតអញ្ជើញដល់ប្រជាពលរដ្ឋអោយបានគ្រប់ៗគ្នាដើម្បីធ្វើការផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីរបោះឆ្នោតផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *