ថវិការ១លានរៀលរួមនិងគ្រឿងឧបភោគ បរិភោគមួយចំនួនត្រូវបានឯកឧត្ដម មេបញ្ជាការនាំទៅផ្ដល់ជូនយុទ្ធជនសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន

ព្រះវិហារ៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ ឧត្ដមសេនីយ៍ទោ ច័ន្ធ សុភក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានដឹកនាំលោកមេបញ្ជាការរងនាយការិយាល័យចំណុះអង្គភាពអញ្ជើញចុះសាកសួរសុខទុក្ខលោកពលបាលឯក ប៊ុន បាន មុខងារយុទ្ធជនកងអនុសេនាតូចទី៣ កងអនុសេនាធំទី២ ផ្នែកសឹករងជាំក្សាន្ដ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន ស្ថិតនៅភូមិស្រែពោធ៌ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម មេបញ្ជាការបានមានប្រសាសនណែនាំដល់ក្រុមគ្រួសារធ្វើយ៉ាងណាត្រូវខិតខំមើលថែទាំអ្នកជម្ងឺអោយបាននល្អប្រសើរនិងបានឧបត្ថម្ភសម្ភារះមួយចំនួនរួមមាន អង្ករ ០៤បេ មីម៉ាម៉ា ០២កេស ត្រីខ ០២យួរ និងថវិកាចំនួន១,០០០,០០០៛ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *