កណ្តាល ៖ ជនសង្ស័យ២នាក់ចំណោម៣នាក់ពាក់ព័ន្ធករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានប៉ូលិសឃាត់ខ្លួន នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១និង ៣០នាទីរសៀល នៅចំណុចផ្លូវលំភូមិត្រពាំងរកា ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ៣នាក់,ឃាត់ខ្លួន០២នាក់និងគេចខ្លួនម្នាក់រួមមាន ១-ឈ្មោះរ៉េត រិទ្ធិសាក់ ហៅសាក់ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំញៀន មានទីលំនៅភូមិត្រពាំងរកា ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ( ជាមុខសញ្ញាជួញដូរសកម្ម), ២-ឈ្មោះពុធ រស់ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន. មានទីលំនៅ ភូមិ តាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល និង ៣-ឈ្មោះ វីរៈ ភេទប្រុស អាយុប្រហែល ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ថ្នាំញៀន.មានទីលំនៅភូមិតាតូច ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ជាមុសសញ្ញាសកម្ម ធ្លាប់ជាប់ពន្ធធាគារ ( មិនរៀងចាល ) ។
វត្ថុតាងចាប់យក ១-សារធាតុញៀនមេតំហ្វេតាមីន(ice) ចំនួន ០១ កញ្ចប់ធំ ទម្ងន់ ៥ , ៩០. ក្រាម ,២-ទូរសព្ទចំនួន ០១ គ្រឿងម៉ាក iPhone X និង ៣- ម៉ូតូមធ្យោបាយ ០១ គ្រឿងម៉ាក Beet ព៌ណ ក្រហម-ស ពាក់ស្លាកលេខ កណ្តាល 1AJ-1061 ។
សមត្ថកិច្ចបន្តថា ដំបូងកម្លាំងប៉ូលិសផ្នែកជំនាញស្រុកពញាឮ រួមសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលភ្នំបាតចេញល្បាត ,លុះមកដល់ចំណុចកើតហេតុក៏ឃើញជនសង្ស័យឈ្មោះ រ៉េត រិទ្ធិសាក់ ដែលជាមុខសញ្ញាប៉ុស្តិ៍គ្រប់គ្រង កំពុងធ្វើសកម្មភាពនៅចំណុចកើតហេតុ ក៏បានបង្ក្រាបឃាត់ខ្លួន និងចាប់យកវត្ថុតាងបានដូចខាងលើ ហើយនាំជនសង្ស័យមកអធិការដ្ឋានដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ,ជនសង្ស័យបានសារភាពថា «ថ្នាំញៀនដែល ដែលខ្លួនយកមកធ្វើសកម្មភាព ជួញដូរនេះ គឺយកពីឈ្មោ វីរ: នៅភូមិតាតូច ឃុំជ្រៃលាស់ និងជាអ្នកឱ្យខ្លួនយកថ្នាំមកលក់ឱ្យគេតម្លៃប៉ែតសិបម៉ឺនរៀល»។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួន នៅអធិការដ្ឋានស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖ ភាវុន