ខេត្តស្វាយរៀង: ទុកម៉ូតូខាងផ្ទះភ្លេចដកសោលោកចោរលួចម៉ូតូជិះទៅបាត់បង្កការភ្ញាក់ផ្អើលដល់ម្ចាស់និងអ្នកភូរាយការណ៍មកសមត្ថកិច្ចជួយអន្តរាគមន៍ទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នៅចំណុចភូមិ ត្រពាំងក្រែត ឃុំ ជ្រុងពពេល ស្រុក រំដួល ខេត្តស្វាយរៀង។
បើយោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា៖នៅមុនពេលកើតហេតុម្ចាស់ម៉ូតូបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាC១២៥ ពណ៌ខ្មៅផលិតឆ្នាំ ២០១២ ពាក់ស្លាកលេខស្វាយរៀង១E-១៧៨៥ត្រលប់មកផ្ទះវិញដោយបានចតម៉ូតូទុកខាងមុខផ្ទះហើយបានភ្លេចយកសោចេញពីម៉ូតូរួចបានចូលក្នុងផ្ទះសម្រាក។
ប្រភពបានបន្តទៀតថា៖ក្រោយមកខ្លួនក៏ភ្ញាក់ពីដំណេកចេញមកមើលក្រៅផ្ទះស្រាប់តែបាត់មិនឃើញទើបបង្កការភ្ញាក់ផ្អើលនិងរាយការណ៍មកសមត្ថកិច្ចតែម្ដង។
សមត្ថកិច្ចបានអោយដឹងទៀតថា៖ម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ ជា.សារ៉ាត់ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកសិកររស់នៅភូមិ ត្រពាំងក្រែត ឃុំ ជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។
ចំណែកម៉ូតូដែលបាត់ម៉ាកហុងដាC១២៥ ពណ៌ខ្មៅផលិតឆ្នាំ ២០១២ ពាក់ស្លាកលេខស្វាយរៀង១E-១៧៨៥ដែលមានកាតគ្រីកម្មសិទ្ធិឈ្មោះអ៊ុក.ស៊ីណេតនៅភូមិ វាល សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្តស្វាយរៀង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកមុខសញ្ញាជនសង្ស័យដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕