ព្រះវិហារ៖ នាព្រឹកថ្ងៃ២រោច ខែ ភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១២ខែ កញ្ញា ឆ្នាំ ២០២២នេះ ព្រះសោភ័ណរត្ខិត នាត សុផានិត ព្រះរាជគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហា សុមេធាធិបតីកិត្តិ ឧទ្ទេស បិណ្ឌិត នន្ទ ង៉ែត ព្រះសង្ឃនាយកនៃគណៈមហានិកាយ និងជាព្រះគ្រូចៅ វត្តប្រាសាទព្រះខ័ន ស្ថិតនៅភូមិតាសែងកណ្ដាល ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋាន គឺលោក មេឃុំរណសិរ្ស និង លោក ប៉ែន ជឹង អភិបាលរងស្រុកសង្គមថ្មីតំណាង លោកស៊ាប កែវជីវ៉ាអភិបាលនៃគណៈអភិបាលស្រុកសង្គមថ្មីបានចូលរួមចែក គ្រឿងឧបភោគ បរិភោគជូនដល់គ្រួសារប្រជាពលរដ្ឋក្រីក្រខ្វះខាត ចំនួន ៣០គ្រួសារ មកពី ឃុំរណសិរ្ស ទាំង៥ភូមិ (សូមបញ្ជាក់ផងដែរថា សម្ភារៈ គ្រឿងឧបភោគ បរិភោគនេះ បានមកពីសប្បុរសជននានាតាមរយៈព្រះគ្រូចៅអធិការវត្តប្រាសាទព្រះខ័ន.)៕