សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង ប្រារព្ធធ្វើទិវាសុខភាពមាតាទារក និងកុមារ ២១កុម្ភៈ នៅមណ្ឌលសុខភាពព្រៃគ្រី

ខេត្តកំពង់ឆ្នាំង៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំប្រារព្ធធ្វើទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ នៅមណ្ឌលសុខភាពព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងថ្ងៃទី១៧គម្ភះ២០២១  ក្រោមអធិបតីភាពឯកឧត្តម អម សុភា ប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្ត កំពង់ឆ្នាំង។មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តម អម សុភា  ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ទិវាជាតិសុខភាពមាតា ទារកនិងកុមារ នេះធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ និងយកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក និងកុមារ នឹងដើម្បីគាំទ្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គ ការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ។ ចូលរួមគាំទ្រការអនុវត្តគោលនយោបាយ គាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់ និងឈានទៅសម្រេចបានគោលដៅ កាត់បន្ថយអត្រាការស្លាប់របស់មាតា ការស្លាប់របស់ទារកក្នុងផ្ទៃ ការស្លាប់របស់ទារកទើបនឹងកើត និងការស្លាប់របស់កុមារអាយុក្រោម៥ឆ្នាំ តាមការកំណត់នូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ឯកឧត្តម បានគូសបញ្ចាក់អោយដឹងថា ក្នុងគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល បានជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះឱ្យបានទទួលបាននូវការឧបត្ថម្ភជីវភាពរស់នៅក្នុងកាលៈទេសៈដែលមានការយាយីរាតត្បាតដោយកូវីដ ១៩។  ហើយគោលនយោបាយគាំពារសង្គម ក៍បានពង្រឹងនិងបន្តជួយដល់ស្រ្តី ជាកម្មការនី ឲ្យទទួលបានអត្ថប្រយោជន៍ក្នុងការថែទាំសុខភាព និងតាមរយៈការឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និង កូនអាយុក្រោម២ឆ្នាំ នៃគ្រួសារដែលមានប័ណ្ណសមធម៌។ ឯកឧត្តម បានអោយដឹងទៀតថា តាមការអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមឲ្យមាតាៗគ្រប់រូបសំខាន់ស្ត្រីមានគភ៌ទាំងអស់ ត្រូវអញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬ ឆ្មបជំនាញនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យ ដែលនៅជិតលំនៅដ្ឋានរបស់ខ្លួន។ ព្រមទាំងទៅសម្រាលកូននៅតាមមណ្ឌលសុខភាព និង មន្ទីរពេទ្យ ហើយសូមបងប្អូនស្រ្តីដែលមានផ្ទៃពោះ ស្រ្តីជាមាតាទាំងអស់ អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ ការពារខ្លួន ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលផ្សព្វផ្សាយទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ ដូចជាពាក់ម៉ាស់ លាងដៃ  គំលាតសុវត្ថិភាព និងរស់នៅតាមរបៀបគន្លងថ្មីដើម្បីចូលរួមអបអរសាទ ទិវាសុខភាពមាតាទារកនិងកុមារ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានចែកអំណោយដល់ស្រ្តីមានផ្ទៃពោះ និង ស្រ្តីទើបសម្រាលកូន ចំនួន៥៨នាក់ ដោយក្នុងម្នាក់ៗទទូល បានមុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត ឈុតអាវកូនក្មេង ស្រោមដៃ ស្រោមជើង មួក សាប៊ូកូនក្មេង កន្សែងពោះគោ និង ថវិកា២ម៉ឺនរៀល ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *