បងប្អូនអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត ជនពិការ ៣៥គ្រួសារនៅស្រុកឆែប ទទួលបានអំណោយពី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែ និងលោកជំទាវ ពេជ ចន្ទមុន្នី

ដោយ៖ សេង ពិសិដ្ឋ

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី ១២  ខែកញ្ញា  ឆ្នាំ ២០២២នេះ  ឧត្តមសេនីយ៍ទោ  ច័ន្ទ  សុភ័ក្ត្រា  មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ  និងជាប្រធាន សមាគម អតីត យុទ្ធជន កម្ពុជា ខេត្ត ព្រះវិហារ  បានដឹកនាំ ក្រុមការងារ អតីត យុទ្ធជនកម្ពុជាខេត្តព្រះវិហារ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី មកចែកជូន បងប្អូនអតីត យុទ្ធជន  ដែលមានជីវភាពខ្វះខាត  ជនក្រីក្រ និងពិការទាំង  ៣៥គ្រួសារ នៅភូមិឆែបលិច  ឃុំឆែបមួយ  ស្រុកឆែប  ខេត្តព្រះវិហារ ។

ឧត្តមសេនីយ៍ទោ ច័ន្ទ  សុភ័ក្ត្រា បានបញ្ចាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុ ប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះ ស្រាយរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនយើង មានដូចជា ការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែង ជូនបង ប្អូនអតីតយុទ្ធជនយើង  ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ ជូនបងប្អូនអតីតយុទ្ធជនយើង។ ក្នុងការចែកអំណោយនោះផងដែរ  បងប្អូនអតីតយុទ្ធជន ៣៥គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន  អង្ករ  ៣០គីឡូក្រាម ,  មី  ១កេស ,  ត្រីខ  ១យួរ  និង ថវិកាចំនួន  ២០,០០០រៀល ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *