ព្រះវិហារ៖ នាព្រឹកថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០២២នេះ ឧត្ដមសេនីយ៍ទោ ជូ តុងអាន អនុប្រធានក្រុមការងារចុះជួយ ស្រុកជាំក្សាន្ត ទីប្រឹក្សាសាខា សមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តព្រះវិហារ និងជាមេបញ្ជាការរងកងពលធំអន្តរាគមលេខ៣ តំណាង ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ចាការកងពលធំអន្តរាគមលេខ៣ ប្រចាំទឹសទី១ប្រាសាទព្រះវិហារ បានដឹកនាំសមាជិក សមាជិការ អនុសាខាសមាគម រួមនិងពុទ្ធបរិស័ទចំណុះជើងវត្ត នាំនៅទេយ្យទាន បច្ច័យចូលរួមកម្មវិធីកាន់បិណ្យវេនទី ០២ នៅ វត្តមរតកតេជោបុរីស្វរៈ ស្ថិតនៅភូមិធម្មជាតិ សម្ដេច តេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ឯកឧត្តម ជូ តុង អាន បានបញ្ជាក់ថា រដូវបុណ្យភ្ជុំបិណ្ឌមន្ត្រីរាជការនឹងពុទ្ឋិសទ័ជិតឆ្ងាយតែងតែនាំគ្នាប្រារពធ្វើជារៀងរាល់ឆ្នាំ និងយកចង្ហាន់បិណ្ឌបាទព្រមទាំងទេយ្យទានយកមកប្រគេនព្រះសង្ឃគង់ចាំព្រៈវស្សា ដើម្បីឧទ្ទឹសកុសលផលបុណ្យជូនបុព្វការីជនដែលបានបាកបែកចែកដ្ឋានទៅកាន់លោកខាងមុខពិសេសឧទ្ទឹសកុសលជូនដល់វិរៈជន យុទ្ឋជនយុទ្ឋនារីដែលបានលៈបង់កំលាំងកាយចិត្តបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុជាតិមាតុភូមិ។
ក្នុងកម្មពិធីកាន់បិណ្ឌទេនទី២នេះផងដែរ ឯកឧត្ដម ជូ តុង អាន រួមនិងសការី បានវេប្រគេន នៅបច្ច័យកសាង ទេយ្យទានដល់ព្រះសង្ស គង់ចាំព្រះវស្សា និងបានចែកជូនថវិការដល់ លោកយាយ លោកតា ក្មេងៗចំនួន៥៥នាក់ លោកយាយ លោកតា ម្នាក់ៗទទួលបានថវិការ២០០០០រៀល ក្មេងៗម្នាក់១០០០០រៀលផងដែរ៕