ដោយ៖ សេង ពិសិដ្ឋ
ព្រះវិហារ ៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផល ការងារយោធា ប្រចាំខែសីហា និងដាក់ចេញទិសដៅការងារយោធា ប្រចាំខែកញ្ញា ឆ្នាំ ២០២២និងបំពាក់ឋារនន្ដរសកិ្ដ ជូនដល់នាយទាហាន ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ។
ថ្លែងក្នុងកិច្ចប្រជុំនោះផងដែរ មេបញ្ជាការ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានក្រើនរំលឹកដល់ នាយទាហាន ដែលទើបបានទទួលការតម្លើងឋារនន្ដរស័កិ្ដថ្មី ត្រូវយកចិត្តទុកដាក់បំពេញការងារ អោយបានល្អជាបន្ដទៀត និងតាមបណ្ដាលអង្គភាព ដែលមានមូលដ្ឋាននៅតំបន់ព្រំដែន កម្ពុជា-ថៃ និង កម្ពុជា-ឡាវ ត្រូវយកចិត្តទុកដាក់បង្កើនក្នុងកិច្ចការពារបូរណភាពទឹកដី និងការងារទំនាក់ទំនងអោយបានល្អ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេសបទល្មើសគ្រឿងញៀន ឲ្យបានម៉ឺងម៉ាត់បំផុត ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការ មេបញ្ជាការវរសេនាតូចទាំង២ កងអនុសេនាធំ មេបញ្ជាការក្រុង-ស្រុក នាយការិយាល័យ នាយផ្នែក និងអង្គភាពចំណុះ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ជាច្រើន ផងនោះដែរ ។
ឧត្ដមសេនីយ៍ទោ មេបញ្ជាការ បានជំរុញដល់បណ្តាគ្រប់អង្គភាពចំណុះទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ហ្វឹកហ្វឺនតាមបណ្តាកងឯកភាព នូវយុទ្ធវិធីជំនាញជាក់ស្តែង ការងារអប់រំចិត្តសាស្ត្រ អប់រំសតិអារម្មណ៍ ការងារបំផុសចលនាប្រឡងប្រណាំង នៅតាមបណ្តាអង្គភាព ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងហាមដាច់ខាតមិនឲ្យមានការប្រើប្រាសគ្រឿងញៀន ផ្ទុយពីលក្ខន្តិកៈបទដ្ឋានគតិយុទ្ធរបស់កងយោធពលខេមរភូមិន្ឌនៅក្នុងអង្គភាពនោះឡើយ ៕