នាយឧត្តមសេនីយ៍ អ៊ី ឈាន អញ្ជើញសួរសុខទុក្ខ យោធិនពិការមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ ស្រុកស្វាយចេក

បន្ទាយមានជ័យ៖ នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូនាយទាហានក្រសួងការពារជាតិជាច្រើនរូប អញ្ជើញជូបសំណេះសំណាល សួរសុខទុក្ខ នាយ និងពលទាហាន យោធិនពិការ នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ ក្នុងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងបាននាំយកអំណោយរបស់ សម្តេចពិជ័យសេនា ទៀ បាញ់  និងលោកជំទាវ មកចែកជូនក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណី ស្របតាមប្រពៃណី ព្រះពុទ្ធ សាសនា។

នៅក្នុងឱកាសសំណេះសំណាលជាមួយយោធិនពិការ នាយឧត្តមសេនីយ៍ អ៊ី ឈាន បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលសម្តេចតែងតែគិតគូរសុខទុក្ខ នាយទាហាន និងពលទាហាន ព្រមទាំង ក្រុមគ្រួសាររបស់បងប្អូនយោធិនពិការគ្រប់ពេលវេលា។ ឯកឧត្តម មានប្រសាសន៍ថា៖ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំក្រសួងការពារជាតិ តែងតែដឹងគុណជានិច្ចចំពោះវីរៈភាព អង់អាចក្លាហាន របស់បងប្អូនជនពិការ ដែលបានលះបង់សាច់ឈាម ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិល។

ឯកឧត្តម បានបញ្ជាក់ថា៖ ដោយមានគោលនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យពួកយើងរួចផុតពីសង្គ្រាម និងបានបង្រួបបង្រួមជាតិ ដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងការរីកចម្រើនមកដល់សព្វថ្ងៃនេះ។ ឯកឧត្តម អ៊ី ឈាន បានណែនាំដល់ នាយ និងពលទាហាន យោធិនពិការ នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ គោរពតាមតួនាទី ភារកិច្ច និងវិន័យកងទ័ព មេដឹកនាំត្រូវហ៊ានទទួលទាំងខុសនិងត្រូវ ចេះសម្របសម្រួល ដោះស្រាយបញ្ហាបញ្ចប់ដោយសន្តិវិធី៕ដោយ៖សៅ នៅ

You might like

Leave a Reply

Your email address will not be published. Required fields are marked *