ផ្ទះពលរដ្ឋ៣០ខ្នងដួលរលំនិងរបើកដំបូលដោយសារមានភ្លៀងលាយនឹងខ្យល់កន្ក្រាក់នៅក្រុងបាវិត

ខេត្តស្វាយរៀង៖យ៉ាងហោចណាស់ផ្ទះរបស់ប្រជាពលរដ្ឋប្រមាណ៣០ខ្នងបង្គោលភ្លើង០១ដើមស្មើនិង២សង្កាត់ត្រូវដួលរលំនិងរបើកដំបូលដោយសារមានភ្លៀងលាយនឹងខ្យល់កន្ក្រាក់ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់នោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២២ស្ថិតនៅសង្កាត់បាវិតនិងសង្កាត់បាទី ក្រុងបាវិតខេត្តស្វាយរៀង។

យោងតាមមន្ត្រីក្រុងបាវិតបានឱ្យដឹងថាកាលពីវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២២នៅក្នុងសង្កាត់បាវិតនិងសង្កាត់បាទី ក្រុងបាវិតមានភ្លៀងធ្លាក់មួយមេយ៉ាងធំលាយឡំនឹងខ្យល់កន្ក្រាក់បោកបក់បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៣០ខ្នងនិងបាក់បង្គោលភ្លើង១ដើមស្មើនិង២សង្កាត់។

ប្រភពដដែលបន្តថា នៅក្នងសង្កាត់បាវិតខូចខាតផ្ទះប្រជាពលរដ្ឋចំនួន២៩ខ្នង និងបង្គោលតង់ស្យុងភ្លើងចំនួន០១ដើម។ ចំណែកសង្កាត់បាទី  ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង តែករណីនេះមិនបណ្តាលឱ្យមានមនុស្សរបួសឬស្លាប់ឡើយ។

អាជ្ញាធរមូលដ្ឋានបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពេលមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់និងរន្ទះត្រូវប្រញាប់ប្រញាល់រកទីមានសុវត្ថិភាពនិងបិទទូរស័ព្ទ ហើយបើមានហេតុការណ៍អាក្រក់ផ្សេងៗរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការធ្វើអន្តរាគមន៍ជួយសង្គ្រោះទាន់ពេលវេលា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *