សាខា កាកបាទក្រហមកម្ពុជា ខេត្ត ប៉ៃលិន រួម ជាមួយ មន្ត្រី សុវត្ថិភាព ចរាច រណ៍ ព្រមទាំង យុវជន កាកបាទ ក្រហម កម្ពុជា យុវជន ស . ស . យ . ក ខេត្ត បាន បើក យុទ្ធនាការការអប់រំ ផ្សព្វផ្សាយ យុទ្ធនាការ ស្តីពីការចូលរួម លើកកម្ពស់ សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក និង បរិយាប័ ន ក្នុង ឱកាស ពិធី បុណ្យកាន់បិណ្ឌ ភ្ជុំ បិណ្ឌ ឆ្នាំ ២០២២

ខេត្ត ប៉ៃលិន ៖ កាលពីព្រឹក ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២២ លោកជំទាវ ពៅ សុខ អនុប្រធាន អចិន្ត្រៃយ៍  គណៈកម្មាធិការ សាខា បាន ដឹកនាំ ក្រុម ប្រតិបត្តិ សាខា គណៈកម្មាធិការ អនុសាខា ក្រុងប៉ៃលិន និង មាន ការចូលរួម សហកា រ ពី មន្ត្រី នគរបាល ចរាច រណ៍ មន្ត្រី នៃ មន្ទីរ សាធារណៈការ ចុះ ធ្វើ ការអប់រំ ផ្សព្វផ្សាយ យុទ្ធនាការ  ស្តីពីការចូលរួម លើកកម្ពស់ សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក និង បរិយាប័ ន ក្នុង ឱកាស ពិធី បុណ្យកាន់បិណ្ឌ ភ្ជុំ បិណ្ឌ ឆ្នាំ ២០២២ ជូន ដលដល់ប្រជាពលរដ្ឋ ដែល ធ្វើដំណើរ តាម ដងផ្លូវ និង បងប្អូន ដែល ចូលមក ដុត ធូប ទៀន បួងសួង សុំ សេចក្តីសុខ ចំរើន នៅមុខ អាស្រម រូបសំណាកលោកយាយ យ៉ាត ស្ថិតនៅក្នុង ភូមិ វត្ត សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន ។

បើ តាម លោក ជំទាវ ពៅ សុខ អនុប្រធាន អចិន្ត្រៃយ៍ គណៈកម្មាធិការ សាខា បានបញ្ជាក់ ថា ៖ ដើម្បី ចូលរួម លើកកម្ពស់ ការយល់ដឹង អំពី សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក ជា ពិសេស ការចូលរួម ទប់ស្កាត់ គ្រោះថ្នាក់ ចរាចរណ៍ នៅក្នុង ឱកាស ពិធី បុណ្យកាន់បិណ្ឌ និង បុណ្យ ភ្ជុំ បិណ្ឌ ដែល នឹង ឈាន ចូល មក ដល់ ក្នុង ពេល ដ៏ ខ្លី ខាងមុខនេះ សាខា កាកបាទក្រហមកម្ពុជា ខេត្ត ប៉ៃលិន រួម ជាមួយ មន្ត្រី សុវត្ថិភាព ចរាច រណ៍ ព្រមទាំង យុវជន កាកបាទ ក្រហម កម្ពុជា យុវជន ស . ស . យ . ក ខេត្ត បាន បើក យុទ្ធនាការ នេះ ឡើង ដើម្បី ជា ការ ក្រើនរម្លឹក និង លើកទឹកចិត្ត ដល់ ប្រជាព លរដ្ឋ ទាំងអស់ ឱ្យ ចូលរួម លើក កម្ពស់ និង ពង្រឹង ការអនុវត្ត ច្បាប់ នៅក្នុង ព្រះរាជាណាចក្រ កម្ពុជា យើង ។

លោកជំទាវ បាន បន្តថា ៖ បន្ទាប់ ពី ស្ថានភាព នៃ ជំងឺ កូវី ដ -១៩ នៅ កម្ពុជា មាន សភាព ធូរស្រាល ហើយ នៅក្នុង ពិធី បុណ្យកាន់បិណ្ឌ  និង បុណ្យ ភ្ជុំបិណ្ឌ ចូលមក ដល់ ដែល ជា ការបើកឱកាស ដល់ ការធ្វើដំណើរ តាម ដងផ្លូវ កាន់តែ មាន ភាព មមារ ញឹក ខ្លាំង ហើយ គ្រោះថ្នាក់ ចរាចរណ៍ នៅតែ ជា បញ្ហា គួរឱ្យ ព្រួយបារម្ភ មូលហេតុ ចម្បង ដែល បង្កឱ្យមាន គ្រោះថ្នាក់ ធ្ងន់ធ្ងរ នោះ គឺ មកពី មនុស្ស ម្នាក់ៗ ដែល មិន គោរព ច្បាប់ ចរាច រណ៍ ក្នុងនោះ មានដូចជា ការបើកបរ លើស ល្បឿន កំណត់ ការ មិន គោរព សិទ្ធិ អាទិភាព មិន គោរព ស្លាក សញ្ញា ចរាចរណ៍ មិន ពាក់មួក សុវត្ថិភាព បាន ត្រឹមត្រូវ ការ វ៉ា ជែង ក្នុង ស្ថានភាព គ្រោះថ្នាក់ និង ការបើកបរ ក្នុង ពេល ស្រវឹង ជាដើម ។

លោកជំទាវ ក៍ បាន ថ្លែងបន្តថា ៖ ទន្ទឹម នឹង បញ្ហា គ្រោះថ្នាក់ ចរាចរណ៍ បញ្ហា ដែល បង្កឡើង ដោយ ការប្រែប្រួល អាកាសធាតុ ក៏ ជា រឿង  ដែល យើង ត្រូវ យកចិត្តទុកដាក់ ក្នុង ការដោះស្រាយ ទាំងអស់ គ្នា ផង ដែរ។ ប៉ុន្តែ បញ្ហា នេះ យើង អាច ចូលរួម ទប់ស្កាត់ កាត់បន្ថយ និង ត្រៀម បង្ការ បាន តាមរយៈ ការចូលរួម អនុវត្ត ច្បាប់ របស់ ពលរដ្ឋ ម្នាក់ៗ ដូចនេះ ភារកិច្ច របស់ យើង គឺ ចុះ អប់រំ ផ្សព្វផ្សាយ លើកទឹកចិត្ត ឱ្យ ប្រជាពលរដ្ឋ ចូលរួម អនុវត្ត ច្បាប់ ចរាច រណ៍ ផ្លូវគោក ទាំងអស់គ្នា ។

អនុប្រធាន អចិន្ត្រៃយ៍ គណៈកម្មាធិការ សាខា បាន បញ្ជាក់ ដែរ ថា ៖ ដើម្បី ចៀសវាង ពី ការ ប្រឈម ចំពោះ ផ្លូវច្បាប់ សូម គោរព អនុវត្ត ច្បាប់ ស្តីពី ចរាចរណ៍ ផ្លូវគោក ឱ្យបាន ខ្ជាប់ ខ្លួន ដើម្បី ការពារ អាយុជីវិត ខ្លួនឯង ផ្ទាល់ ដើម្បី ភាព សុខដុម រម្យ នា ក្នុង ក្រុម គ្រួសារ ដើម្បី ការពារ ទ្រព្យសម្បត្តិ របស់ បងប្អូន និង ដើម្បី រួមគ្នា លើកកម្ពស់ កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ ប្រទេសជាតិ យើងថែមទៀត ផង ៕ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *