ឯកឧត្តម ទេសរដ្ឋមន្រ្តី មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តព្រះវិហារ ដឹកនាំមន្ត្រីរាជការជុំវិញខេត្ត ព្រៈវិហារនឹងពុទ្ឋបរស័ទចំណុៈជើងវត្តប្រាសាទគោកបេង ចូលកាប់បិណ្ឌទី១

ព្រៈវិហារ៖ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិ ពិសេស នឹងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តព្រៈវិហារ នៅព្រឹក ថ្ងៃ ទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីរាជការជុំវិញខេត្តនឹងពុទ្ឋិបរសទ័ចំណុៈជើងវត្តគោកបេង ចូលកាន់វេនបិណ្ឌទី១ ប្រមូលបច្ចយ័ក៍សាងបានជាង១០លានរៀល ដើម្បីដំកល់ទុកកសាង សមិត្ថផលផ្សេងៗតាមបែបពុទ្ធសាសនា។ គួរំលឹកផងដែរថា នៅថ្ងៃ1រោជខែភទ្របទជារដូវកាន់បិណ្ឌបុណ្យភ្ជុំ ដែលជាទំនៀមទំលាប់ប្រពៃណីព្រៈពុទ្ឋសាសនាដែលជាសាសនារបស់រដ្ឋ បានបន្សល់ទុកជាយូលុងណាស់មកហើយសម្រាប់កូនខ្មែរគ្រប់ៗរូបគោរពប្រតិបត្តិនឹងធ្វើបុណ្យទានតាមប្រពៃណី ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មាស សុភា បានបញ្ជាក់ថា រដូវបុណ្យភ្ជុំបិណ្ឌមន្ត្រីរាជការនឹងពុទ្ឋិសទ័ជិតឆ្ងាយតែងតែនាំគ្នាប្រារពធ្វើជារៀងរាល់ឆ្នាំ យកចង្ហាន់បិណ្ឌបាទនឹងទេយ្យទានយកមកប្រគេនព្រះសង្ឃគង់ចាំព្រៈវស្សា ដើម្បីឧទ្ទឹសកុសលផលបុណ្យជូនបុព្វការីជនដែលបានបាកបែកចែកដ្ឋានទៅកាន់លោកខាងមុខពិសេសឧទ្ទឹសកុសលជូនដល់វិរៈជន យុទ្ឋជនយុទ្ឋនារីដែលបានលៈបង់កំលាំងកាយចិត្តបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុជាតិមាតុភូមិ។

ឯកឧត្តម មាស សុភា បានបន្ថែមថា ក្រោមដំបូលសន្តិភាពនឹងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើអោយពុទ្ឋចក្រនឹងអាណាចក្រមានភាពជឿនលឿនទន្ទឹមគ្នាពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងនៅខេត្តព្រៈវិហារយើងនេះ កាលពីជាង30ឆ្នាំមុន វត្តនៅទូរទាំងខេត្តមានតែ5/6វត្តប៉ុណ្ណោះពេលនេៈវត្តនៅទូទាំងខេត្តមានចំនួនរហូតដល់ទៅ១១៨វត្តហើយ ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានពាំនាំសាសន៍ផ្តាំផ្ញើរសាកសួសុខទុក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នឹងសម្តេចគតិព្រិទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើរជូនព្រៈតេជគុណព្រៈសង្ឃគ្រប់អង្គនឹងពុទ្ឋិបរសទ័នៅទូទាំងខេត្តព្រះវិហារ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ ៕SKS

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *