ព្រះវិហារ: នារសៀលថ្ងៃសៅរ៍ ១៥កើតខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០២២ ក្រុមការងារព័ត៌មានប្រតិកម្មរហ័សសាខាសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តព្រះវិហារ ដឹកនាំដោយ លោក សេង ពិសិដ្ឋ ប្រធានក្រុមការងាព័ត៌មានប្រតិកម្មរហ័សសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ និងមានការចូលរួមពីលោក លី សុផាត អនុប្រធាន លោក រ័ត្ន តារ៉ាមន្នីរិទ្ធ អនុប្រធានសាខាសមាគមខេត្ត តំណាងលោក វេជ្ជបណ្ឌិតឯកទេស នុត សុធា ប្រធានសាខាសមាគមខេត្ត បានដឹកនាំសមាជិក សមាជិកា នាំអំណោយជាគ្រឿងឧបភោគ បរិភោគ និងសួរសុខទុក្ខដល់ជនចាស់ជរាក្រីក្រ លោកយាយ កាន់ ចេង អាយុ៧២ឆ្នាំរស់នៅជាមួយចៅ២នាក់ ស្ថិតនៅ ភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ទន្ទឹមនិងនោះក្រុមការងារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍ សមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត និង ឯកឧត្ដម បណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ព្រមទាំងលោកវេជ្ជបណ្ឌិត ឯកទេស នុត សុធា ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ ។
អំណោយរួមមាន៖ ១.អង្ករ ២០គីឡូក្រាម ២.ទឹកត្រី ០១យួរ ៣.ទឹកស៊ីអ៊ីវ ០១យួរ ៤.ត្រីខ ០១យួរ ៥.មី ០១កេះ និងថវិការមួយចំនួនទៀត ។SKS