ពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំសង្កាត់ និងអបអរសាទរលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥

ព្រះវិហារ៖ នាល្ងាចថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២២នៅការិយាល័យអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ បានរៀបចំជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំសង្កាត់ និងអបអរសាទរលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្រ្តី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ។

ពិធីនេះមានការអញ្ជើញចូលរួម ឯកឧត្ដម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគ៨ ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ ប្រធានមន្ទីជុំវិញខេត្ត មេឃុំ ចៅសង្កាត់ ទូទាំងខេត្តជាច្រើនរូប។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហា បានអបអរសាទរនិងថ្លែងអំណរគុណអស់ពីដូងចិត្ត កោតសសើរ ដល់ក្រុមប្រឹក្សា ឃុំ សង្កាត់ រួមគ្នាធ្វើកិច្ចការ ឈានទៅដល់ការបោះឆ្នោតបានផទ្ធផលល្អសឹង១០០%ទូទាំងខេត្តផងដែរ  ក្នុងនោះឯកឧត្តម ទេសរដ្ឋមន្រ្តី មាស សុភា បានជម្រុញបន្ថែមដល់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក ក្រុង ក្រុមប្រឹក្សា ឃុំ សង្កាត់រួមគ្នាធ្វើការងារដើម្បីឈានទៅដល់រកសម្លេងគាំទ្របោះឆ្នោត សភា ឆ្នាំ២០២៣ខាងមុខនេះអោយសម្ដេច តេជោ បន្តនាយករដ្ឋមន្រ្តីដឹកនាំប្រទេសទៅរកការអភិវឌ្ឍន៍សុខដុមរមនាសម្រាប់ប្រជាជន និងមានពិសារអាហាសាមគ្គីដល់ថ្នាក់ដឹកនាំនិងក្រុមប្រឹក្សា ឃុំ សង្កាត់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *