រដ្ឋបាលខេត្តព្រះវិហារ ចូលរួម កិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីតាមរយ:ប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង Video Conference

ព្រះវិហារ៖ នាព្រឹកថ្ងៃ ទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តព្រះវិហារ ចូលរួម កិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយ:ប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង Video Conference នៅវិមានសន្តិភាព  ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ សំខាន់ចំនួន៤ រួមមាន៖

១. សេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសនីយ៍កម្ពុជា ២០២២-២០៣០  ២. សេចក្ដីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣

៣. សេចក្ដីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២២-២០៣០  ៤. បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណ:រដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើ ពិធីសារទីបួនស្ដីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន៕SKS

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *