ព្រះវិហារ៖ យោងតាមដីការបញ្ជាឱ្យចូលខ្លួនលេខ១២០០\២២ អ.ក. និងពាក្យបណ្តឹងរបស់ឈ្មោះ ជិន អូន និង ឈ្មោះ ផន លៀង ពីបទកំហែងយក និងគំរាមហែកគេរ្តិ៍លើស្ថាប័ណ្ណអយ្យការ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការនាំខ្លួនឈ្មោះ គីម គឹមឡាយ ភេទប្រុស ជាបណ្ដាញសារព័ត៌មាន (សៀមរាប ប៉ុស្តិ៍) មកធ្វើការសាកសួរនៅព្រឹក ថ្ងៃ ០៧ ខែកញ្ញា ឆ្នាំ២០២២ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ សូមបញ្ជាក់ថា កាលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង ១០ព្រឹក ឈ្មោះ គីម គឹមឡាយ បានឃាត់រឺម៉កដឹកឈើចំនួន ១គ្រឿង ដើម្បីសួរនាំ ពេលនោះ លោក គីម គឹមឡាយ បានខលទៅព្រះរាជអាជ្ញារង លោក វុធ សាវី ដោយសា លោក វុធ សាវី ជាប់រវល់ទើបអនុញ្ញាតឱ្យ លោក គឹម សំឡេង ព្រះរាជអាជ្ញារងទៅពិនិត្យ ពេលនោះមិនបានចាប់រឺម៉កដឹកឈើនោះទេ ដោយសម្របសម្រួលយកលុយចំនួន ៥០ម៉ឺនរៀល តែលុយនោះ លោក គីម គឹមឡាយ មិនទាន់បានទទួលឡើយ ម្ចាស់រឺម៉កឈើឈ្មោះ ផង លៀង ដឹកឈើពីភូមិសាស្ត្រស្រុកឆែប និងស្រុកត្បែងមានជ័យ ចូលក្រុងព្រះវិហារ។ ចំពោះករណីបណ្តឹងទី២ ពាក់ព័ន្ធនឹងបទគំរាមកំហែងហែកកេរ្តិ៍ស្ថាបន័អយ្យការអមសាលាដំបូងខេត្តព្រះវិហារ។
សូមបញ្ជាក់ថា អ្នកកាសែតរូបនេះក៏ធ្លាប់ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនក្នុងពេលកន្លងមកពីបទ ប្រើប្រាស់អាវុធខុសច្បាប់ ហើយត្រូវបានធានាឱ្យនៅក្រៅឃុំផងដែរ។SKS