លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត អញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលវរ:សេនាតូចការពារព្រំដែនគោកលេខ៦០៥

កណ្តាល: ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តម សេនីយ៍ទោ ឈឿន សុចិត្ត  តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត  សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី  ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរ ស័ក្តិ  ជូនមន្ត្រីនគរបាល  វរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥  នារសៀល  ថ្ងៃពុធ  ១២កើត ខែភទ្របទ  ឆ្នាំខាល  ចត្វាស័ក  ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០៧ ខែកញ្ញា  ឆ្នាំ ២០២២  នៅសាលប្រជុំទីបញ្ជាការវរ:សេ នាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥  ដោយមានការចូលរួមពី  លោកស្នងការរង លោកនាយការិយាល័យបុគ្គលិកខេត្ត លោកអធិការនគរបាលក្រុង/ស្រុកទាំង១១,  លោកមេបញ្ជាការ-មេបញ្ជាការ រង  និងមន្ត្រីនគរបាលវរ:សេ នាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥  យ៉ាងច្រើនកុះករ។

មន្ត្រីនគរបាល  ដែលទទួលបានជ័លាភី នឹងត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរ សក្តិ  នាពេលនេះមានចំនួន៥៥រូប ក្នុងនោះត្រូវបានតែងតាំងមុខ តំណែងជានាយផ្នែកចំនួន០៣រូប,  នាយរងផ្នែក០៤រូប,  នាយប៉ុស្តិ៍០១រូប  និងនាយរងប៉ុស្តិ៍០៤រូប  ។ បំពាក់ឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក៤១រូប និងថ្នាក់អនុសេនីយ៍ទោ០២រូបផងដែរ៕ ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *