បងប្អូនប្រជាពលរដ្ឋរស់នៅទីទួលសុវត្ថិភាពមានជីវភាពខ្វះខាត បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម យុង គឹមហ៊ាន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក ប៉ុក ងួន ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រះវិហារ រួមជាមួយក្រុមការងារ បាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ១៤គ្រួសារ បានឡើងមកទីទួលសុវត្ថភាពកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។

នៅក្នុងឱកាសនោះដែរឯកឧត្តមនាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានគណ:កម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខ ទុក្ខបងប្អូនជានិច្ច ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ។

ឯកឧត្តមក៏បានផ្តាំផ្ញើសូមអោយបងប្អូនថែរក្សាសុខភាព ត្រូវហូបទឹកស្អាតជានិច្ច ពិសេសមានការប្រុងប្រយ័ត្នក្នុងពេលទឹកឡើង ការពារកូនតូចៗ ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

សម្ភារផ្តល់ជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអីវ ១យួរ សារុង១ ក្រមា១ ភួយ១ មុង១ តង់១ផងដែរ៕

សូមបញ្ជាក់ផងដែរថាមកទល់ពេលនេះកម្ពស់ទឹកស្ទឹងសែនទីរួមខេត្តព្រះវិហារ បន្ដស្រកចុះ  រហូតដល់  ១២.៣៦ម៉ែត្រ  បើធៀបម្សិលមិញស្រកចុះ០.១២ម៉ែត្រ  ខណ:កម្ពស់ទឹកកម្រិតប្រកាសអាសន្ន  ១១.៥០ម៉ែត្រ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *