ប្រជាពលរដ្ឋកំពុងតែរងចាំអស់ជាយូឆ្នាំមកហើយ ឥឡូវបានឃើញស្រមោលបន្ទិចៗហើយ

ព្រះវិហារ÷ ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តព្រះវិហារបានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីវិធានការអនុវត្តលើការកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើឆ្នាំ២០០២ ជូនប្រជាពលរដ្ឋដែលបានរស់នៅ កាន់កាប់អាស្រ័យផលជាក់ស្តែងយូរឆ្នាំ។

កិច្ចប្រជុំនេះធ្វើឡើង  ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនិងឯឧ អ៊ុង វុទ្ធី អភិបាលរងខេត្ត និងដោយមានចូលរួមពី លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាល-អភិបាលរងក្រុងស្រុក  លោកប្រធាន-អនុប្រធានមន្ទីរដ.ន.ស.ស   លោកប្រធាន-លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នាយខណ្ឌរដ្ឋបាលព្រៃឈើ-ក្រុង/ស្រុកទូទាំងខេត្តជាច្រើនរូបផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *