ដោយ៖សេង ពិសិដ្ឋ
ព្រះវិហារ៖នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តអមដំណើរដោយមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរបរិស្ថាននិងមន្រ្តីជាច្រើនរូបអញ្ជើញចុះពិនិត្យមើលសត្វត្មាត និង វាស់ដើមឈើ ដើម្បីសិក្សាវាយតម្លៃឥណទានកាបូននៅចំណុចអាហារដ្ឋានត្មាតវាលបឹងទាល់ ស្ថិតក្នុងព្រៃសហគមន៍តំបន់ការពារព្រៃអណ្តូងដងផ្លិតស្ថិតក្នុងភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។
យោងតាមរបាយការណ៍ពីក្រសួងបរិស្ថានសហគមន៍ តំបន់ការពារធម្មជាតិព្រៃអណ្តូងដងផ្លិត មានសត្វស្លាបច្រើនប្រភេទ ត្រយ៉ងយក្ស ទាព្រៃស្លាប សត្វត្មាត ក្រៀល ត្រសេះ និង មៀម ជាពិសេសជីវៈចម្រុះនៅជុំវិញ តែសហគមន៍នេះការពារព្រៃបានយ៉ាងល្អ ព្រៃក្រាស់ ធំៗ និងមានច្រើនប្រភេទ ។
នាឱកាសនោះដែរឯកឧត្តម អភិបាលខេត្តក៏បានថ្លៃងអំពាំវនាវដល់បងប្អូនប្រជាពលរដ្ឋសូមអោយចូលរួមថែរក្សាធនធានធម្មជាតិដែលកំពង់តែមានស្រាប់និងសូមអោយបញ្ឈប់ការបរបាញ់សត្វព្រៃ ការកាប់បំផ្លាញព្រៃឈើដែលជាជម្រកសត្វព្រៃរបស់យើងទាំងអស់គ្នាផងដែរ៕