ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារអនុវត្តសម្រាប់ខែបន្ត

ដោយ៖ស៊ឹម ចរិយា

ព្រះវិហារៈ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារយុវជនគណបក្សខេត្ត បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅ ការងារអនុវត្តសម្រាប់ខែបន្ត ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក គឹមសាន សមាជិកយុវជនគណបក្សថ្នាក់ កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកា នៃក្រុមការងារយុវជនគណបក្សខេត្ត ទាំង ១៣៣រូប និង លោក លោកស្រី ជាសមាជិក សមាជិកា នៃផែនលេខាធិការដ្ឋានទាំងអស់ផងដែរ ។

កិច្ចប្រជុំរៀបចំឡើងទៅតាមរបៀបវារៈចំនួន ៥រួមមាន ទី១,របាយការណ៍លទ្ធផលការងារប្រចាំខែសីហា និងទិសដៅសម្រាប់អនុវត្តបន្ត ទី២,ផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧  ឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សខេត្ត ទី៣, ផ្សព្វផ្សាយផែនការបណ្តុះបណ្តាល ដល់ យុវជនគណបក្សក្រុង/ស្រុក ទី៤,ជម្រុញបន្ថែមដល់ថ្នាក់ក្រុង/ស្រុក លើការបង្កើតក្រុមសកម្មជនសាខាយុវជន គណបក្ស ចំណុះសាខាគណបក្សក្រុង/ស្រុក និងការបង្កើតក្រុមសកម្មជនសាខាយុវជនគណបក្សចំណុះសាខា គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ/សង្កាត់ និងទី៥,បញ្ហាផ្សេងៗ ។

 

មានប្រសាសន៍ក្នុងអង្គប្រជុំ ឯកឧត្តម អ៊ុក គឹមសាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធ ផលការងារ ដែលក្រុមការងារយុវជនគណបក្សខេត្ត ខិតខំប្រឹងប្រែងបំពេញតាមតួនាទី ភារកិច្ចរបស់ខ្លួន រហូត ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ។ ឯកឧត្តម ក៏បានជម្រាបជូនដល់ក្រុមការងារយុវជនគណបក្ស នៅគ្រប់បណ្តាថ្នាក់ អំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធ របៀបរបបធ្វើការរបស់យុវជន និងការចូលរួមធ្វើសកម្មភាព របស់យុវជនជាមួយគណៈកម្មាធិការបក្សគ្រប់ថ្នាក់ ។ ឯកឧត្តម បានជម្រុញឱ្យក្រុមការងារយុវជនគ្រប់បណ្តា ថ្នាក់ រៀបចំកិច្ចប្រជុំឲ្យបានមួយខែម្តង  ដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ពង្រឹងធ្លុងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ពង្រឹងឡើងវិញនូវរចនាសម្ព័ន្ធដឹកនាំ ការរៀបចំផែនការសកម្មភាពការងារ ការពង្រឹង និង ពង្រីកសមាជិកបក្សជាយុវជន ការបញ្ចូលសមាជិកបក្សថ្មីជាយុវជន និងការបណ្តុះបណ្តាលសមាជិកបក្ស ដើម្បី ឈានទៅបង្កើន សមាជិកបក្សទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់គណបក្សគឺ រក្សាចាស់ បង្កើនថ្មី និងសមាជិកបក្សម្នាក់ សន្លឹកឆ្នោត១សន្លឹក ឱ្យគណបក្សទទួលបានជោគជ័យនៅក្នុងការបោះឆ្នោត គ្រប់អាណត្តិទាំងអស់ ជាពិសេសការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧  ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីទុកលទ្ធភាពជូនសម្តេចតេជោធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត ដឹកនាំប្រទេសឱ្យ ទទួលបាននូវសុខសន្តិភាព និងការ អភិវឌ្ឍថ្មីៗបន្ថែមទៀត ៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *